ព័ត៌មានជាតិ

សង្ស័យថា​ជា UFO ហោះ​កាត់​ទីក្រុង​ឡុង​ដ៍​

​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា នៅ​ល្ងាច​ប្រហែល​ជា​ម៉ោង ១ កន្លះ ថ្ងៃទី ២៨ ខែ មេសា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​មនុស្ស​ជាច្រើន​បាន​ឃើញ​វត្ថុ​ចម្លែក​បង្ហាញខ្លួន​នៅលើ​វេហា​ក្នុង​ទីក្រុង​ឡុង​ដ៍​។ រូបភាព​នៃ​រូបភាព​ចម្លែក​នេះ​ត្រូវ​បាន​ថត និង​បង្ហោះ​ឡើង​ដោយ​សមាជិក​នៃ​បណ្តោញ​សង្គម​ហ្វេស​ប៊ុក ដែល​មានឈ្មោះ​ហៅថា Mixtris UFO ។ វត្ថុ​ច​មម្លែ​ក​នេះ​មាន​ពណ៌​ខ្មៅ​ហោះ​បង្វិល​ខ្លួន ប៉ុន្តែ​គ្មាន​ន​ណា​ម្នាក់​អាច​មើលឃើញ​ច្បាស់​នោះទេ​ព្រោះ​វា​ហាក់បីដូចជា​នៅ​ឆ្ងាយ​ពេក​។ បន្ទាប់​ពី​បង្ហាញខ្លួន​បាន​រយៈពេល​ប្រហែលជា ៥ នាទី​វត្ថុ​ចម្លែក​ដែល​គេ​យល់ថា​ជា UFO នេះ​បាត់​ខ្លួន​ទៅ​វិញ​។ ទោះជា​យ៉ាងណា​ក៏ដោយ​លោក Mixtris UFO ដែល​ជា​ម្ចាស់​រូបថត​នេះ​មិន​បាន​ធ្វើ​ការអធិប្បាយ​ទៅលើ​វត្ថុ​ចម្លែក​នេះ​ឲ្យបាន​ច្បាស់លាស់​នោះទេ​៕​
2014-04-30_091533

មតិយោបល់