ជាធម្មតាភ្នែកទាំងគូររបស់សត្វគឺមានពណ៌ដូចគ្នាៗ ប៉ុន្តែសម្រាប់ឆ្មាមួយក្បាលនេះវិញបែរជាមានលក្ខណៈខុសពីឆ្មាដទៃទៀតគឺភ្នែកទាំងគូររបស់វាមានពណ៌ខុសពីគ្នាទាំងស្រុង។ លោក Bobby Pfeiffer ដែលជាអ្នកថតរូបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលឃើញឆ្មាមួយក្បាលនេះមានភ្នែកខុសស្រឡះពីគ្នា។ ប៉ុន្តែគួរឲ្យសោកស្តាយណាស់ព្រោះជើងក្រោយរបស់វាគឺខ្វិន ដូច្នេះម្ចាស់របស់វាត្រូវយកចិត្តទុកដាក់ចំពោះវាច្រើនបំផុត។
បើតាមការវិភាគបង្ហាញថា មូលហេតុដែលធ្វើឲ្យឆ្មាមួយក្បាលនេះមានពណ៌ភ្នែកខុសពីគ្នាដោយសារតែ ទំរងនៃការផ្លាស់ប្តូរហ្សែន គឺគ្មានជំងឺអ្វីធ្ងន់ធ្ងរនោះទេ៕
មតិយោបល់