ព័ត៌មានជាតិ

នារី​ត្រូវ​ការ​បុរស​ដែល​មាន​សម្បត្តិ​ ៧ យ៉ាង​

ថ្វី​ត្បិត​តែ​មនុស្ស​ស្រី​គឺ​ជា​ភេទ​មួយ​ដែល​ទន់​ខ្សោយ​ក៏​ពិត​មែន ប៉ុន្តែ​ចំពោះ​រឿង​ជ្រើស​រើស​ដៃ​គូ​វិញ ពួក​គេ​គិត​ហ្មត់​ចត់​ខ្លាំង​ណាស់​។ ជា​ពិសេស​ប្រសិន​បើអ្នក​ជា​បុរស​ដែល​មាន​សម្បត្តិ ៧ យ៉ាង​គឺ​អាចទាក់​ទង​មនុស្ស​ស្រី​បាយ​យ៉ាង​ស្រួល​។ ខាង​ក្រោម​នេះ​គឺ​ជា​សម្បត្តិ ៧ យ៉ាងរបស់​បុរស​​ដែល​មនុស្ស​ស្រី​ប្រាថ្នា​ចង់​បាន៖

ទំនុកចិត្ត
នេះ​គឺ​ជា​ចំណុច​មួយ​ដែល​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​បុរស​គ្រប់​រូប ព្រោះ​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​អាច​ឲ្យ​អ្នក​សម្រេច​ការ​ងារ​បាន​ដល់​ទៅ​ ៩០ ភាគ​រយ។ មិន​ថា​កិច្ចការ​អ្វី​នោះ​ទេ​ប្រសិន​បើ​អ្នក​អ្នក​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​គឺ​សម្រេច​បាន​ទាំង​អស់។

ឯករាជ្យ
បុរស​ដែល​មាន​ភាព​ឯករាជ្យ គឺ​បញ្ជាក់​ថា​មាន​ភាព​ជា​ម្ចាស់​ការ​លើ​ខ្លួន​ឯងគ្មាន​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក​ណា​ទាំង​អស់។ ជា​ពិសេស​ការ​ងារ​ទាំង​ធំតូច​ ដែល​ខ្លួន​ចង់​ធ្វើ​ គឺ​គ្មាន​អ្នក​ណា​អាច​មក​ជ្រៀត​ជ្រៀក​បាន​ទេ។

ភាពរឹងមាំ
មនុស្ស​ស្រី​ត្រូវការ​បុរស​ដែល​មាន​ភាព​រឹង​មាំ ទាំង​កំលាំង​កាយ​ និង​កំលាំង​ចិត្ត​ទើប​អាច​ធ្វើ​មុខ​ជំនួញ​ប្រ​កប​ដោយ​ជោគ​ជ័យ។ ភាព​រឹង​មាំ​មិន​ចេះ​ទន់​ជ្រាយ​នេះ​អាច​ធ្វើ​ឲ្យ​គាត់​​កាន់​តែ​មាន​ឥ​ទ្ធិពល និង​ងាយ​ស្រួល​សម្រេច​កិច្ច​ការ​គ្រប់​យ៉ាង។

ងាយនឹងឈឺចាប់
ភាព​ឈឺ​ចាប់​នេះ​មិន​សំដៅ​ទៅ​លើ​ចិត្ត​ទន់​ជ្រាយ​នោះ​ទេ គឺ​សំដៅ​ទៅ​លើ​ភាព​ឈឺ​ចាប់​នៅ​ពេល​ដែល​អ្នក​ដដៃ​មាក​ងាយ ហើយ​មាន​ការ​ភ្ញាក់​រលឹក​​ខំ​ប្រឹង​រើ​បំរាស់​ដើម្បី​យក​ឈ្នះ​គេ​វិញ។

ចេះលេងសើច
ការ​ងារ​ប្រចាំ​ថ្ងៃ​ជៀស​មិន​ផុត​ពី​មាន​សម្ពាធ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​នោះទេ ដូច្នេះ​ហើយ​ក្នុង​នាម​ជា​បុរស​ត្រូវ​ចេះ​រក​អ្វី​​ដែល​ឆ្កួត​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​ឡើង​វិញ។ មិន​ថា​នៅ​ផ្ទះ ឬ​ក៏​នៅ​ខាង​ក្រៅ, ជា​ពិសេស​​ពេលដែល​មាន​តែ​អ្នក​ពីរ​នាក់​ ជា​ពេល​ដែល​ត្រូវ​និយាយ​រឿង​កំប្លុក​កំប្លែង,និយាយ​សម្លេង​ចម្លែកៗ និង​ចេះរៀប​ចំគ្រោង​ការណ៍​ទុក ត្រូវ​ប្រុង​ប្រយ័ត្ន​នូវ​អ្វី​ដែល​អ្នក​និយាយ និង​​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ការិល័យ ឬ​ក៏​នៅ​​ជុំវិញ​​មិត្ត​ភក្តិ​របស់​​អ្នក។​ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​នាង​មានអារម្មណ៍​ថា​ ចង់​លេង​សើច​ជា​មួយ​អ្នក អ្នក​មិន​ត្រូវ​ខ្លាច​នឹង​ការ​លេង​សើច​ជា​មួយ​គ្នា​នោះទេ។

ភាពជាមនុស្សស្រី
ភាព​ជា​មនុស្សស្រី​គឺ​ចង់​និយាយ​អំពី​ចរិក ពេល​ខ្លះ​ត្រូវ​បាន​ចិត្ត​ស្លូត​បូត​ និង​ផ្អែម​ល្ហែមជាចំណុច​មួយ​ដែល​នារី​ចូល​ចិត្ត។ ប៉ុន្តែ​មិន​ត្រូវ​ធ្វើ​ឲ្យ​រលួយ​ដូច​ជា​មនុស្ស​ខ្ទើយ​នោះ​ទេ ព្រោះ​វា​អាច​ខូច​ឈ្មោះ​ជា​បុរស ហើយ​អាច​ធ្វើ​ឲ្យ​ស្រីៗ​មើល​ងាយ​ទៅ​វិញ។

សុភមង្គល
សុភមង្គល​គឺ​ជា​មួយ​ដែល​មាន​សារៈ​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​រស់នៅ ហើយ​ក៏​ជា​អ្វី​ដែល​មនុស្ស​ស្រីប្រា​ថ្នាចង់​បាន​ខ្លាំង​បំផុត។ មនុស្ស​ប្រុស​ដែល​ចេះ​ផ្តល់​សេច​ក្តី​សុខ​ដល់​អ្នក​ដ៏​ទៃ​បែប​នេះ​អាច​ចាត់​ទុក​ថា​ជាមនុស្ស​ដែល​មាន​សណ្តោន​ចិត្ត​ល្អ​បំផុត៕
maxresdefault

មតិយោបល់