តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា កាលពីថ្ងៃទី ៣១ ខែមិនាកន្លងទៅនេះ និសិត្យផ្នែកវេជ្ជសាស្ត្រម្នាក់បានសម្រេចចិត្តលក់ព្រហ្មចារីរបស់ខ្លួន ក្នុងតម្លៃ ៥៥៥,០០០ ដុល្លារ ដែលនឹងត្រូវបញ្ចប់ការដេញថ្លៃនៅថ្ងៃទី ៧ ខែឧសភា។ Rain បាននិយាយទៅកាន់សារព័ត៌មានថា នាងធ្វើបែបនេះដោយសារតែប្រាក់ ម្យ៉ាងទៀតនាងចង់ទទួលបានប្រជាប្រិយភាពពីរឿងអាស្រូវនេះ។
នាងបានរៀបចំគំរោងការនេះប្រហែលជារយៈពេលមួយឆ្នាំមកហើយដើម្បីទទួលបានបទពិសោធន៍ជាច្រើន និងជាឱកាសស្វែងយល់បន្ថែមអំពីអំពើពេស្យាចារ។ Rain បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាប័ត្រ ទាំងផ្នែកជីវសាស្ត្រ និងវិស្វកម្ម ហើយបច្ចុប្បន្ននាងកំពុងតែបន្តការសិក្សាកម្រិត អនុបណ្ឌិត និងបណ្ឌិតព្រមគ្នាតែម្តង។ ចុងក្រោយ Rain បានបញ្ជាក់ផងដែរថា នាងចូលចិត្តបុរសដែលមានវ័យចំណាស់ និងបុរស់ដែលខ្ពស់ ប៉ុន្តែនាងមិនដេកជាមួយស្រីដូចគ្នានោះទេ៕
មតិយោបល់