ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃព្រហស្បតិ៍ ០៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបាននាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាយ សូរីយ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ កម្មករ ជនជាតិខ្មែរ ទីលំនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ដែលពាក់ព័ន្ធក្នុងករណី រំលោភសេពសន្ថវៈលើអនីតិជន ក្រោមអាយុ១៣ឆ្នាំ ស្ថិតស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ទៅកាន់ពន្ធនាគារប៉ៃលិន តាមដីកាបង្គាប់របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគាខេត្តប៉ៃលិន ៕
ព័ត៌មានជាតិ
មតិយោបល់