ព័ត៌មានជាតិ

ចាប់​បាន​រថយន្ត​ទំនើប​ ដឹក​សុទ្ធ​តែ​ឈើ​ប្រណិត​

ខេត្ត​កំពង់ធំ ៖ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ ការដឹកជញ្ជូន​ឈើ​គ្រញូង មាន​ការថយចុះ តែ​បែរជា​មាន​ការ​កើន ឡើង​នូវ​ការដឹក​បទល្មើស​ឈើ​ធ្នង់ និង​ឈើ​នាងនួន ត្រូវបាន​គេ​សំរុក​ដឹក​ទាំង​យប់​ទាំង​ថ្ងៃ​ឆ្ពោះទៅ ខេត្ត​កំពង់ចាម ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម ។

​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៤ មាន​រថយន្ត​ចំនួន ២ គ្រឿង បាន​លបលួច ដឹកឈើ​ធ្នង់​ចេញពី ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ឆ្លង់កាត់​ខេត្ត​កំពង់ធំ ត្រូវបាន​សមត្ថកិច្ច ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដឹកនាំ​កំលាំ​ចម្រុះ ស្ទាក់​ចាប់​រថយន្ត ដឹក​បទល្មើស​បាន នៅ​ចំនុច​ភូមិ ស្រ​យូវ សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ កាលពី​រសៀល​ម៉ោង ៤.១០​នាទី ក្រោយពី​សមត្ថកិច្ច បាន​សុំ​ការត្រួតពិនិត្យ តែ​ពុំ​មាន​លិខិត អនុញ្ញាតិ​ច្បាប់ ទើប​សុំ​យោបល់​ថ្នាក់លើ នាំ​យក​រថយន្ត​មកកាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​រក្សា​ទុក និង​រៀបចំ​កំណត់ហេតុ តែ​ដោយសារ​តែ ពេលវេលា​មិន​អំណោយផល ទើប​បាន​ពន្យា​ពេល​រក្សាទុក និង​ធ្វើ ការ​វាស់វែង​នៅ​ថ្ងៃ​បន្ទាប់ ។

​តាម​ការអះអាង​ពី​អ្នកបើកបរ​រថយន្ត ដែល​មិន​ត្រូវ​បាន​បញ្ជេញ​អត្តសញ្ញាណ​ឲ្យដឹង បានបញ្ជាក់​ថា ឈើ​ទាំង​នេះ​ត្រូវបាន​ដឹក​ចេញពី កងពល​លេខ​៩ ចំណុះ​ឲ្យ​កងពល​លេខ ៣ លោក​បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​១ ហើយ​ដែល​លោក​បាន​ស៊ីឈ្នួល​ដឹក​ឲ្យគេ តែ​ក៏​ត្រូវ​បាន​ជាប់អន្ទាក់​ស​ម​ត្ថ​កិច្ច​មេព្រៃ​ទៅវិញ តែ​តាមពិត​មេ​បាន ប្រាប់​ឲ្យ​ទិញ​កូនឈើ​តូចៗ សម្រាប់​យក​ទៅ​ប្រើប្រាស់ តែ​គ្នា​គាត់​ចង់​ចំណេញ​ក៏​ដាក់​ឈើ​ពេញ​ទាំង​ពី​ឡាន ទៅវិញ​។

​សកម្មភាព​ដឹកឈើ​ប្រណិត​នេះ ត្រូវបាន​ដឹក​ជញ្ជូន​តាមរយះ រថយន្ត​ម៉ា​ក់ធន​ត្រា ពណ៌​ត្រីអ៊ី ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ 2-4542 និង​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​វី​ហ្គោ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-9888 បាន ធ្វើ​សកម្មភាព​ដឹកឈើ​រកស៊ី​ខុសច្បាប់ រក​ផលប្រយោជន៍​របស់​ខ្លួន​ឯង តែ​បែរជា​យក​ឈ្មោះ​អង្គភាព​មក​ប្រើ ប្រាស់​ដើម្បី​លាតត្រដាង​ឥទ្ធិពល ក្នុង​ការដឹកជញ្ជូន​ប​ទ​ល្មើស ។

​ក្នុងនោះ​ដែរ​ក៏​មាន​ការ​សំណូមពរ ពី​សំណាក់​មហាជន​ថា បុគ្គល​ណា​ប្រព្រឹត្ត​អ្វី សូមឲ្យ​មាន​ភាព​ទទួលខុស ត្រូវ មិនមែន​រក​លាប​ស្ការៈ​ខ្លួនឯង បែរជា​យក​ឈ្មោះ​ស្ថាប័នរដ្ឋ​មកប្រើប្រាស់ ដែល​ជា​ទង្វើ​ទាំង នេះ​មិន​ខុស​ពី​ស៊ី​បាយ​យកទៅ​លាប​មាត់​ពពែ​នោះទេ ដូច្នេះ​សូម​ឲ្យ​សមត្ថកិច្ច​ជំនាញ កុំ​មាន​ការបន្ធូរបន្ថយ​រឹបអូស​ធ្វើ​តាម​ច្បាប់ និង​សុំ​ឲ្យ​ថា្នក់ដឹកនាំ​កងយោធព​ល​ខេមរៈភូមិន្ទ​រឹតបន្តឹង ចំពោះ​បុគ្គល​ណា​ដែល​យកឈ្មោះ អង្គភាព​ទៅ​ប្រើប្រាស់ ព្រោះ​អ្នក​ដែល​ដឹក​សុទ្ធតែជា ឈ្មួញ​មិនមែនជា​ទាហាន​នោះ​ទេ ពលទាហាន​គ្មាន រថយន្ត​សេរី​ទំនើប​ដឹក​បទល្មើស​នោះទេ​៕​
1507794_868999553116449_5739369935643553091_n

10270436_868999556449782_9104869008941157061_nkk

មតិយោបល់