ព័ត៌មានជាតិ

នាយក​ប្រតិបត្តិ​ថ្មី Nokia ចូលកាន់​តំណែង​នៅ​ថ្ងៃនេះ​

​ក្រោយ​ពី​ប្រកាស​បង្ហាញ​នូវ​របាយការណ៍​ប្រាក់ចំណេញ​របស់​ខ្លួន​សម្រាប់​ដើមឆ្នាំ ២០១៤ រួចមក ក្រុមហ៊ុន Nokia ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ថា នាយក​ប្រតិបត្តិ​ថ្មី ចាប់ផ្ដើម​ចូល​កាន់តំណែង​នៅ​ថ្ងៃ​ទី​០១​ខែ​ឧសភា​ឆ្នាំ ២០១៤​នេះ​។​

​នាយក​ប្រតិបត្តិ​ថ្មី​របស់​ក្រុមហ៊ុន Nokia គឺ​លោក Rajeev Suri ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទូរគមនាគមន៍ Nokia Siemens Networks (NSN) ត្រូវ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Nokia ហើយ​ក្រោយពី​ឡើងកាន់​តំណែង​នេះ ក្រុមហ៊ុន NSN ត្រូវ​ស្ថិត​នៅក្រោម​ស្លាក​សញ្ញា Nokia Company​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ដែល​លក់​ទៅឲ្យ Microsoft នោះ ក្រុមហ៊ុន Nokia នៅ​មាន​ក្រុមហ៊ុន NSN និង HERE Map សម្រាប់​ជា​ប្រភព​ចំណូល​៕​
Rajeev Suri

មតិយោបល់