ព័ត៌មានជាតិ

ព័ត៌មានបឋម៖ រថយន្តតូរីស ប៉ះជាមួយរថយន្តក្រុង សង្ស័យបណ្តាលឲ្យមនុស្សជាច្រើននាក់របួស នៅផ្លូវជាតិលេខ៦អា

សៀមរាបៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តតូរីសដឹកអ្នកដំណើរ បានប៉ះជាមួយនឹងរថយន្តក្រុងដឹកអ្នកដំណើរ បណ្តាលឲ្យរងការខូចខាត និងសង្ស័យមានមនុស្សជាច្រើននាក់រងរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៥នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦អា ភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ខណៈនេះសមត្ថកិច្ច បាននឹងកំពុងនៅកន្លែងកើតហេតុផ្ទាល់ដើម្បីសម្រួលចរាចរណ៍​និងបញ្ជូនជនរងគ្រោះដែលរងរបួសទៅមន្ទីរពេទ្យ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់