ព័ត៌មានជាតិ

តារាងសម្តែងកញ្ញា ប៉ុបពី ស្រវឹងបើករថយន្តបុករបាំងថ្មចែកទ្រូងផ្លូវ

ភ្នំពេញៈ តារាងសម្តែងមួយរូប ដែលបងប្អូនធ្លាប់បានស្គាល់នោះ គឺកញ្ញា ប៉ុបពី បានបើករថយន្តក្នុងស្ថានភាពស្រវឹងជោកជាំ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ បណ្តាលឲ្យរថយន្តត្រូវដាច់ក្រឡេកង់មុខផ្នែកខាងឆ្វេងទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង ៣និង១០ទាបភ្លឺឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត មួយគ្រឿង ម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-5841 បានបើកបរក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ បណ្តាលឲ្យរថយន្តត្រូវដាច់ក្រឡេកង់មុខផ្នែកខាងឆ្វេង ទៅមុខលែងរួច។ ក្រោយពីកើតហេតុម្ចាស់រថយន្តបង្ក បានចុះពីលើរថយន្តត្រឹមឈរសើច និងចុចទូរសព្ទតេតែប៉ុណ្ណេះ។

ក្រោយពីកើតហេតុ សមត្ថកិច្ចសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់