ព័ត៌មានជាតិ

មេ គ​ចូលទៅ​ឃាត់​កូនទាហាន​កងពលតូច​លេខ ៥១ ប្រើ​ហឹង្សារ​ក្នុងគ្រួសារ​ដូចជា​ទៅអោយ​កូនទា​ហាន​កាប់​មួយ​ខ្វែវ​ស្លាប់​និង​កន្លែង​

​បន្ទាយមានជ័យ​៖​នាយ​ទា​ហ៊ាន​ម្នាក់​ឋានះ​ជាមេ គ នៃ​កងពល​តូច​ថ្មើរជើង​លេខ ៥១​ព្រោះ​តែ​ចូល​ទៅ​ជួយ​សម្រុះសម្រួល​កូនទាហាន​ខ្លួន​ស្រវឹង​ឈ្លោះ​គ្នា​បង្ក​ជា​ហឹង្សា​រនឹង​ប្រពន្ធ កូន​ពីរ​នាក់​ដូចជា​ទៅអោយ​កូនទាហាន កាប់​ដាច់​បំពង់​ក ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​ក្បែរ​បន្ទាយ​។​

ហេតុ​ការ​ឃោរឃៅ​នេះ​កើត​ឡើង​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់​ថ្ងៃទី ២២ តុលា ២០១៤ នៅ​ក្បែរ​បន្ទាយ​កងពល ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី​ស្រុក​ព្រះនេត្រព្រះ​ខេត្ត​បន្ទាយមានជ័យ​។​
លោក សិទ្ធិ ឡោះ ស្នងការរង​នគរបាល​និង​ជា​នាយការិយាល័យ​កណ្តាល​ព្រហ្មទ័ណ្ឌ​ខេត្ត​បន្ទាយមានជ័យ​អោយ​ដឹង​ថា​: ជនល្មើស​ដៃដល់​ក្នុង​ការកាប់​អោយស្លាប់​មេ​របស់​ខ្លួន​ខ​ណះពេល​ចូល​ទៅ​សម្រុះសម្រួល​ដូច​រាល់ដង​មានឈ្មោះ តែ ប៊ុនធឿន ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជា​នាយក្រុម​អនុ​សេនា​តូច​លេខ ២ អនុ​សេនា​ធំ​ស៊ើបការណ៍ កងពល​តូច​ថ្មើរជើង​លេខ ៥១ លំនៅ​ភូមិ​ឃុំ​កើតហេតុ​មាន​ប្រពន្ធ​ឈ្មោះ ប៊ុន ចាន់ថុន ដែល​តែង​ប្តី​ប្រើ​ហឹង្សា​ររាល់ថ្ងៃ​។​
ឯ​ជនរងគ្រោះ​មានឈ្មោះ ង៉ែត គង់​រិទ្ធិ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​នៅ​លីវ ឋាន​:​មេ គ​(​អនុ​សេនា​ធំ​)​ស៊ើបការណ៍​នៃ​កងពល​តូច​ថ្មើរ​លេខ ៥១ ហើយ​ស្នាក់នៅ​ក្នុង​បន្ទាយ​។​
លោក​បន្តថា មុន​កើតហេតុ​ជនល្មើស​បាន​ផឹកស្រា​ស្រវឹង ហើយ​បង្ក​ហឹង្សារ​លើ​ប្រពន្ធ កូន​ហើយ​ជនរងគ្រោះ​បាន​ចូល​ទៅ​ផ្សះផ្សា​ដូច​មុនៗ ព្រោះ​ក្រៅពី​ទាហាន គ្មាន​ពលរដ្ឋ​ជិតខាង​ណា​ហាន​លូក​ដៃ​ក្នុង​គ្រួសារ​ទ័ព​ឡើយ​។​

លោក ស៊ិន រ៉ាស៊ី មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​បញ្ជក់​អោយដឹង​ដែរ​ថា​ពេល​សម្រួល​ដោយ​អង្វរ​ផង សំឡុត​ផង​រួច​ឃើញ​ជនល្មើស​ដើរ​ចូល​ក្នុងផ្ទះ ដោយ​ស្មានថា ចូលដេក​។​ប៉ុន្តែ​មាន​ដេក​អី ជនល្មើស​បាន​ទាញ​កាំបិត​ខ្វែវ​មក​កាប់​ជនរងគ្រោះ​មួយ​ខ្វាច់​ចំ​បំពង់ ក​ពីមុខ​បណ្តាលអោយ​ស្លាប់​។​ក្រោយ​កើតហេតុ​ជនសង្ស័យ​បាន​រត់គេចខ្លួន​ដោយ​សុ​វត្តិភាព​។​តែ​ទោះជា​យ៉ាងណា​ក៍ដោយ​មេបញ្ជាការ​កងពលតូច​លេខ​៥១​និង​ប៉ូលិស​បាន​បញ្ជា​កំលាំង​ទៅ​តាម​ព្រំដែន​ដើម្បី​ចាប់​ជនសង្ស័យ​មិន​អោយ​ឆ្លង​ដែន​ទៅ​ថៃ​បាន​ទ្បើយ​៕​
2014-10-23_202236

មតិយោបល់