ចិន៖សិស្សស្រីជាច្រើនក្នុងប្រទេសចិន គឺកំពុងស្ថិតនៅក្នុងស្ថានភាពស្លន់ស្លោ ដោយសារតែរកឃើញថា ក្នុងបន្ទប់ទឹកសាធារណៈ បំពាក់ទៅដោយ ការម៉េរ៉ាថតរូបអាក្រាតរបស់ពួកគេ។
មិនយូរប៉ុន្មាន នាង Xiao Cheng ដែលជាសិស្សសាលា នៅ Ha Nam ប្រទេសចិន ទទួលបាន សំបុត្រមួយ ដែលមិនបញ្ជាក់ពីអស័យដ្ឋាន របស់អ្នកផ្ញើដោយក្នុងសំបុត្រ នោះ មានស៊េរីរូបថតជាច្រើន នៅក្នុងបន្ទប់ទឹក។
លទ្ធផលមិនរំពឹងទុកនេះ ដោយមិនសង្ឈឹមថាមានរូបអកា្រតនៅក្នុងបន្ទប់ទឹក ត្រូវបានជនខិលខូច ទារទឹកប្រាក់ចំនួន ៥ ម៉ឺនយន់ នឹងផ្តល់រូបភាពដើមឲ្យវិញ ។
មួយថ្ងៃបន្ទាប់រូបភាពអកា្រតរបស់សិស្សស្រីឈ្មោះ Xiao Cheng បានធ្លាយទៅកាន់អនឡាញ ប៉ុន្តែបិទបាំងចំណុចសំខាន់ ។ជាងនេះនាង Xiao Cheng បានប្រាប់ឪពុកម្តាយរបស់ខ្លួន ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិស ក្នុងតំបន់។
ជាមួយនឹងគ្នានេះដែរ ប៉ូលិសបានរកឃើញថា នាង Xiao Cheng មិនមែនជាជនរងគ្រោះតែម្នាក់នោះទេ នៅមានសិស្សស្រីជាច្រើន ក៏ស្រដៀងគ្នា នឹងរូបនាង ដែរ។ ក្នុងនោះប៉ូលិសបានរកឃើញ រូបក្មេងស្រីស្រាតងូតទឹក ជាច្រើនទៀត នៅក្នុងបន្ទប់ទឹកសាធារណៈ។
បន្ទាប់ពីដុតដៃដុតជើងរបស់ប៉ូលិស បានកំណត់មុខសញ្ញាម្នាក់ ឈ្មោះ Jang អាយុ ៣២ ឆ្នាំ ដោយបានសារភាពថា គាត់ពិតជាបានបង្កប់កាម៉េរ៉ា ក្នុងបន្ទប់ទឹកមែន ជាពិសេសកន្លែងស្លៀកពាក់ និងដោះសម្លៀកបំពាក់របស់ស្ត្រីនៃបន្ទប់ទឹកសាធារណៈ។
បច្ចុប្បន្នជនសង្ស័យ ឈ្មោះ Jang ត្រូវបានបញ្ចូនទៅកាន់តុលាការ ដើម្បីរងចាំការកាត់ទោស ហើយអាចនឹងចោទពីបទ បៀតបៀនកេរ្តិ៍ខ្មាស់ និងសេចក្តីថ្លៃថ្នូរ របស់អ្នកដទៃ៕
មតិយោបល់