បាត់ដំបងៈ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង០៣នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និង ដោយបានការសម្របសម្រួល លើនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបសហការជាមួយកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះប្រតិបត្តិការបង្ក្រាបករណីលួច កាត់យកខ្សែភ្លើង ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៦នាក់ មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។
ជនសង្ស័យ៖ ១-ឈ្មោះ ខា សុវណ្ណា ហៅស្វា ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២-ឈ្មោះ ហែម វុត្ថា ហៅគក់ ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅ ភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៣-ឈ្មោះ ព្រាប សត្ថា ឫទ្ធា ហៅ កុក ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។ ៤-ឈ្មោះ ផាត់ រក្សា ហៅ វូ ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិ បោះពោធិ៍ ឃុំ អូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ៥-ឈ្មោះ ចេង រ៉ី ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិ អូរតានប់ សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៦-ឈ្មោះ រឺន ចន្ទ រស្មី ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅ ភូមិវត្តគរ សង្កាត់ វត្តគរ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ ម៉ាក ស៊ូស៊ូគី វីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង1S-5587 ,- សំបក ជ័រខ្សែ ភ្លើងមួយចំនួន ដែលនៅសល់ក្រោយ ពីហែកយកខ្សែបណ្តូលទង់ដែងទៅលក់អស់ ។
សូមជម្រាបជូនថា ក្នុងមួយរយៈពេលចុងក្រោយនេះ បានលេចឡើងនូវករណីចោរកម្មលួចកាត់យក ខ្សែភ្លើងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មួយចំនួន ជាពិសេសក្នុងក្រុងបាត់ដំបង ករណី នេះក្រុមជនសង័្សយបានយកខ្សែភ្លើង ដែលលួចបានទៅដុតបំផ្លាញជ័រខាងក្រៅចេញ ឬហែកជ័រខាងក្រៅចេញ រួចយក ខ្សែទង់ដែងនៅខាងក្នុងថ្លឹងលក់ជារបស់ (អេតចាយ) ដើម្បីបានប្រាក់ ។
ក្នុងសកម្មភាពបែបនះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានជម្រុញដល់មន្ត្រីនគរ បាលក្នុងផែនជំនាញ និងគ្រប់អធិការដ្ឋាននគរបាលក្រុងស្រុក ពង្រឹងការងារជំនាញរបស់ខ្លួនបន្ថែមទៀត ពិសេសការល្បាត និងស្រាវជ្រាវរកក្រុមលួច ខ្សែភ្លើងនេះយកមកផ្តន្ទាទោសតាមច្បាប់ ។
ជាមួយគ្នានេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ នៅ តាមមូលដ្ឋានចូលរួមសហការជាមួយ សមត្ថកិច្ចនគរបាលក្នុងពេលជួបប្រទះករណីខាងលើ ដើម្បីមានវិធានការ បង្រ្កាបបានទាន់ពេលវេលា។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់