ខេត្តបាត់ដំបង៖ សង្វៀនជល់មាន់មួយកន្លែង ដែលជ្រកក្រោមស្លាក់កាស៊ីណូមួយ ដែលមានឈ្មោះថា វ៉ាណាធៀន ហ្គ្រេនដឺរិសត អិល ធី ឌី មានការភ្នាល់លុយ រហួតទៅដល់រាប់ម៉ឺនដុល្លា ដែលមានទីតាំងស្ថិតក្នុងភូមិសន្តិភាព ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ពុំដែលមានសមត្ថកិច្ច រឺអាជ្ញាធរពាក់ព័ន្ធណាចុះអនុវត្តច្បាប់នោះឡើយ ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ក្រុមអ្នកដែលមកលេងល្បែងបញ្ជល់មាន់នៅក្នុងកាស៊ីណូមួយនេះ ភាគច្រើនគឺជាជនជាតិខ្មែរ ដែលមកពីខេត្តប៉ៃលិន ,បាត់ដំបង ,បន្ទាយមានជ័យ ,ពោធិសាត ..។ល។ ហើយមានអ្នកខ្លះបានចាញ់ក្នុងការភ្នាល់នោះ រហួតដល់អស់ដី,អស់ផ្ទះ ,មានពេលខ្លះឃើញប្រពន្ធ ឫ ប្តីបានមកតាមរករឿងក្នុងកាស៊ីណូ បង្កឲ្យមានបញ្ហាផ្សេងៗព្រមទាំងជម្លោះក្នុងគ្រួសារ ផងដែរ ។ ប្រភពបន្តទៀតថា៖ នៅក្នុងកាស៊ីណូមួយនេះ ក៏មានកុងស៊ីសម្រាប់បញ្ជាំ រថយន្ត,ម៉ូតូ, រឺទ្រព្យសម្បត្តិផ្សេងៗ ជាស្រេច សម្រាប់អ្នកដែលចាញ់ពុំមានលុយភ្នាល់បន្ត ។ ហើយនៅក្នុងកាស៊ីណូមួយនេះ ក៏មានបុរសម្នាក់ដែលកាងថាខ្លួនជាមន្ត្រីមកពីក្រសួង ព័ត៌មាន ជាអ្នករត់ការ ដើម្បីបំបិតមាត់អ្នកសារព័ត៌មានមួយចំនួន ដែលដឹងអំពីបញ្ហាខុសច្បាប់ នៅក្នុងកាស៊ីណូនេះផងដែរ ។
ពាក់ព័ន្ធករណីនេះដែរ អ្នកឆ្លើយឆ្លងព័ត៌មាន ទូរស័ព្ទទៅលោក ពេជ្រ សារ៉ែន អធិការស្រុកសំពៅលូន ដោយទូរស័ព្ទចូល ពុំមានអ្នកទទូល ។
ចំណែក លោក ជា សម្បត្តិ អភិបាលស្រុកសំពៅលូន បានឲ្យដឹងថា៖ លោកពុំមានសិទ្ធហាមឃាត់ម្ចាស់កាស៊ីណូនោះទេ ព្រោះកាស៊ីណូមានច្បាប់ទម្លាប់ត្រឹមត្រួវ សម្រាប់ដំណើរការ
ប៉ុន្តែបើយោងតាមច្បាប់កាស៊ីណូ របស់ប្រទេសកម្ពុជា បានបញ្ជាក់ថា៖ កាស៊ីណូ រឺបនល្បែងបានអនុញ្ញាតឲ្យកំសាន្តរឺចូលលេង សម្រាប់តែជនបរទេសប៉ុណ្ណោះ គឺហាមដាច់ខាត់មិនឲ្យខ្មែរចូលលេងនោះទេ ៕
ព័ត៌មានជាតិ
មតិយោបល់