ប្រទេសស៊ីរី បានអនុវម័ត និងរកឃើញ បេក្ខជនឈរឈ្មោះ ជាប្រធានាធិបតី ៣ នាក់ ។
តុលាការធម្មនុញ្ញកំពូល របស់ប្រទេសស៊ីរី បានអនុម័ត ដោយរកឃើញ បេក្ខជនចំនួន ៣ ឈរឈ្មោះ ជាប្រធានាធិបតី ក្នុងចំណោម បេក្ខជនចំនួន ២៤ នាក់ ដែលបានចុះឈ្មោះ ឲ្យគេបោះឆ្នោតជាប្រធានាធិបតី នៅថ្ងៃទី ៣ ខែ មិថុនា ។
ក្នុងនោះ តុលាការបានតែងតាំង Bashar al-Assad, Hassan Abdallah al-Nouri និង lawmaker Maher Abdel-Hafiz Hajjar ដែលត្រូវឈរឈ្មោះ ឲ្យគេបោះឆ្នោត។
តែទោះជាយ៉ាណា ក្នុងចំណោម បេក្ខជនចំនួន ២១ ដែលត្រូវបានបដិសេធនោះ កំពុងដាក់ពាក្យបណ្តឹងទៅកាន់សាលាឪទ្ធរ ដោយប្រឆាំងនឹងសេចក្តីសម្រេចនេះ ហើយពួកគេនិយាយថា ការសម្រេចនោះ វាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលបានចារ។
ក្រុមមន្ត្រីបាននិយាយថា លោក អាសាដ នឹងមានឱកាសឈរឈ្មោះ សារជាថ្មី ពោលគឺក្លាយជាប្រធានាធិបតី ហើយ ១៤ មកហើយដែលលោកត្រូវបានតែងតាំងជាឯកច្ឆ័ន្ទដោយសភា ស៊ីរី ៕
ព័ត៌មានជាតិ
មតិយោបល់