កណ្តាលៈ បុរសម្នាក់ដែលម្តាយបង្កើតបានអះអាងថា ជាជនប្រមឹកផឹកស្រាគ្មានថ្ងៃខាន តែអកុសលអាក្រក់ ផឹកស្រាស្រវឹងពេក ក៏ដើរដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥នាទីល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចលើគ្រែ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បើតាមម្តាយបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ កាន ភារម្យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិត ប្រាកដនៅភូមិឃុំ កើតហេតុខាងលើ
(ពោះម៉ាយ)។
តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះ ឈ្មោះ យឹម ហៀង ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរចុងភៅរោងចក្រ បានបំភ្លឺថា ជនរងគ្រោះ ជាមនុស្សប្រមឹកស្រវឹងរាល់ថ្ងៃ។ លុះដល់ម៉ោងកើតហេតុខាងលើ ជនរងគ្រោះស្រវឹងស្រែកឡូឡាហើយ ធ្វើកាយវិការទាត់ខ្យល់ម្នាក់ឯង បណ្តាលឲ្យដួលបោកក្បាលនឹងមេគ្រែ កម្ពស់កន្លះម៉ែត្រហើយផ្កាប់មុខទៅនិងសាបស៉ីម៉ង់ត៍បណ្តាលឲ្យស្លាប់ ដោយមានផ្នែកជំនាញនគរបាលពិនិត្យវិភាគ កន្លែងកើតហេតុស្រុកចាប់ផ្តើមពិនិត្យសព ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យស្រុក មេភូមិ បងប្អូនជនរងគ្រោះ នគរបាលប៉ុស្តិ៍។
ការសន្និដ្ឋាន របស់លោកគ្រូពេទ្យជនរងគ្រោះស្លាប់ដោយសារស្រវឹងស្រាដួលបោកក្បាលពិតប្រាកដមែន បច្ចុប្បន្នសពខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់