នៅពេលដែលសិល្បៈករម្នាក់វ័យ ៦០ ឆ្នាំ បានដើរសុំទាន នៅតាមចិញ្ចើមផ្លូវ ដើម្បីរស់ប្រចាំថ្ងៃ វាបានប្រែក្លាយជារឿងមួយដ៏ប្លែក។
សិល្បៈករដែលអាចបត់បែនដងខ្លួន អ្នកស្រី Christa McKenna ត្រូវបានគេស្គាល់ទូទាំងពិភពលោក និងតែងតែលេចមុខ នៅក្នុងកម្មវិធីទូរទស្សន៍ ជាច្រើន ។ បច្ចុប្បន្នកាលនេះ អាជីព និង កេរ្តិ៍ឈ្មោះរបស់អ្នកស្រី វាគ្រាន់តែជារឿង អតីតកាលតែប៉ុណ្ណោះ ។
រូបថត ដែលបង្ហាញពី ស្ត្រីវ័យ ៦០ ឆ្នាំ ដែលជាអតីតតារាម៉ូដែល ទស្សនាវដ្តី Playboy ដែលបង្ហាញខ្លួនសុំទាននៅតាមផ្លូវ បានធ្វើឲ្យមនុស្សដែលស្គាល់ រងសម្ពោធយ៉ាងខ្លាំង ដោយឃើញ នាងស្ថិតក្នុងស្ថានភាពបែបនេះ ។
Christa McKenna ក៏គេស្គាល់ឈ្មោះ ហៅក្រៅរបស់នាង មួយទៀត ថា ជា”នារីពីងពាង” ក្នុងអំឡុងឆ្នាំ ១៩៧០ ក៏ប៉ុន្តែជីវិតចុងក្រោយរបស់នាង គឺប្រើអ្វីដែលខ្លួន ធ្លាប់បានបង្ហាញនៅទូរទស្សន៍ មកសុំទាន ដើម្បីជីវិតរបស់នៅ ។ នាង Christa McKenna បានឲ្យដឹងថា ជីវិតរបស់នាង រស់នៅ គឺអាស្រ័យការសុំទាន ហើយក៏អរគុណ សម្រាប់ ការស្វែងរកថវិការ បាន ៧ ដុល្លារ ក្នុងមួយថ្ងៃ៕
ទស្សនាឃ្លិប នាង Christa McKenna ក្នុងអំឡុងឆ្នាំ ១៩៧០ ៖
មតិយោបល់