កាលពីថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៤ នេះ សារព័ត៌មានថៃបានចុះផ្សាយឲ្យដឹងថា ជនជាតិខ្មែរ ២នាក់ប្តីប្រពន្ធ ដែលមានអាយុ ប្រហែល ២០ ឆ្នាំ ត្រូវបានសមត្ថកិច្ច ប្រឆាំងនឹងបទស្មើលគ្រឿងញៀន ស្រុកអារញ្ញបាថេត ខេត្តស្រះកែវ ប្រទេសថៃ បានធ្វើការឃាត់ខ្លួន នៅ ចំណុចច្រកទ្វារ អន្តរជាតិខ្លងលឹក បន្ទាប់ពីសង្ស័យ ជនជាតិខ្មែរពីនាក់ ប្តីប្រពន្ធ នេះ ឆ្លងដែន ចូលប្រទេសថៃ តាមច្រកទ្វារប៉ោងប៉ែត ដោយធ្វើសកម្មភាពរត់ព័ន្ធគ្រឿងញៀន ។
ប្រភពព័ត៌មានពីមន្ត្រីប្រឆាំងនឹងបទស្មើស គ្រឿនញៀន តំបន់ខាងលើ បានឲ្យដឹងថា “ប្តីប្រពន្ធជនជាតិខ្មែរវ័យក្មេងនេះ បានដាក់បង្កប់ ប្រភេទយ៉ាម៉ាពណ៌ក្រហម ចំនួន ១ ម៉ឺនគ្រាប់ និង ម៉ាទឹកកក ១០០ ក្រាមនៅបាតក្រោមទ្រនាប់ជើង ដោយវះនឹងបិទកែវដើម្បីបញ្ចៀសការសង្ស័យពីសមត្ថកិច្ច ហើយចំនួននៃយ៉ាម៉ានោះ បើគិតជាទឹកប្រាក់ស្មើនឹង ៣ លានបាត យកទៅចែកចាយបន្ត ”។
មន្ត្រីខាងលើ បានបន្ថែមទៀតថា ជនជាតិខ្មែរ ប្តីប្រពន្ធពីរនាក់នេះ បើតាមច្បាប់របស់ថៃ ដែលទាក់ទងនឹងរត់ពន្ធគ្រឿងញៀន នេះ នឹងត្រូវ តុលាការកាត់ទោស ប្រហារជីវិតទាំងរស់ ដោយដាក់កង់ឡានដុត ៕
មតិយោបល់