ព័ត៌មានជាតិ

ការ​ធ្វើ​តេស្ត​ដ៏​សាមញ្ញ អាច​បង្ហាញ​ថា​អ្នក​មាន​អាយុ​ខ្លី ឬ​វែង

ការអង្គុយចុះឡើងៗ ដោយប្រើ​ប្រាស់​តែ​ជើង​តែ​ម្ខាង គឺ​ជា​វិធី​សាស្ត្រ​មួយ​បង្ហាញ​ថា ​អ្នក​ជាម​នុស្ស​ដែលអាច​រស់​នៅ​បាន​យូរ​អង្វែង​ ឬមិន​បានយូរ។ អ្នក​វិទ្យា​សាស្ត្រ​ជឿ​ជាក់​ថា ការ​ធ្វើ​តេស្ត​ដ៏​សាមញ្ញ​ក៏​អាច​ទស្ស​ទាយ​ថា​នរណា​ម្នាក់​កំពុង​តែ​ស្ថិត​នៅក្នុង​វ័យកណ្តោល​អាច​មាន​ហានិភ័យ​ចំពោះ​ការ​ឆាប់​ស្លាប់។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា នៅ​អាយុ ៥៣ ឆ្នាំបុរស​មាន​សមត្ថ​ភាព​ក្នុង​ការ​អង្គុយ ហើយ​ងើប​បាន​ ២៣​ ដង​ក្នុង​មួយ​នាទី និង​ស្ត្រី ២២ ដង ពួក​គេ​ទាំង​នោះ​មាន​ហា​និភ័យ​ឆាប់​ស្លាប់​កើន​ឡើង​ពីរ​ដង មុន​នឹង​ឈាន​ដល់​អាយុ ៦៦ ឆ្នាំ។
13993360201
ផ្ទុយ​ទៅវិញ​នៅ​អាយុ ៥៣ ឆ្នាំ​នេះ​ ចំពោះ​អ្នក​ដែល​មានសមត្ថភាប​អាចឈរ​ជើង​មួយ​បាន​យូរ​ជាង ១០ វិនាទី ជា​មួយ​នឹង​ការ​បិទភ្នែក​ ហើយ​នឹង​អង្គុយ​ងើបៗ​នៅ​លើ​កៅ​អ៊ីបាន ៣៧ ដង​ក្នុង​មួយ​នាទី ឬ​ ៣៥​ ដង​សម្រាប់​ស្ត្រី វា​អាច​បង្ហាញ​ថា​ពួក​គេ​អាច​រស់​នៅ​យ៉ាង​មាន​សុខភាព​ល្អ នៅ​ក្នុង​រយៈពេល ១៣ ឆ្នាំ​ទៅ​មុខ​ទៀត។

ដើម្បីអនុវត្ត​ការ​សិក្សា​នេះ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យា​សាស្ត្រ​ធ្វើ​ការ​តាម​ដាន​ពេញ​មួយ​ជីវិត​មនុស្ស​ចំនួន ៥០០ នាក់​ដែល​កើត​នៅ​ក្នុង​ឆ្នាំ ១៩៤៦ ។ រហូត​ដល់​ពួក​គេ​មាន​វ័យ ៥៣ ឆ្នាំ​ អ្នក​វិទ្យា​សាស្ត្រ​បាន​សម្រេច​ការ​សាក​ល្បង​នេះ ដោយ​ទទួ​លបាន​លទ្ធ​ផល​យ៉ាង​ពិសេស។ នៅ​ក្នុង​ការ​ធ្វើ​តេស្ត​នៃ​ការ​ឈរ​ជើង​មួយ​ ជា​មួយ​នឹង​ការ​បិទ​ភ្នែក​នេះ ចំពោះ​បុរស និង​ស្ត្រី​ដែល​ឈរ​ជើង​មួយ​បាន​ក្រោម ២ វិនាទី​ទំនង​ជា​អាច​ឆាប់​ស្លាប់ច្រើន​ជាង ៣ ដង​មុន​នឹង​ឈាន​ដល់​អាយុ ៦៦ ឆ្នាំ បើ​ធៀប​ជា​មួយ​នឹង​អ្នក​ដែល​អាច​ឈរ​បាន​រយៈ​ពេល ១០ វិនាទី ឬ​ច្រើន​ជាង​នេះ។ ចំពោះ​អ្នក​ដទៃ​ទៀត​ដែល​មិន​អាច​បញ្ចប់​ការ​ធ្វើ​តេស្ត​នេះ អាច​នឹង​ស្លាប់​នៅ​ក្នុង​រយៈពេល ១៣ ឆ្នាំ​ទៅ​ខាង​មុខទៀត។

លោក​វេជ្ជ​បណ្ឌិត Rachel Cooper មាន​ប្រ​សាសន៍​ថា (ភាគ​ច្រើន​នៃ​ការ​សិក្សា​នេះ​ត្រូវ​បាន​អនុវត្ត​ជា​មួយ​នឹង​មនុស្ស​ចាស់ ប៉ុន្តែ​យើ​បាន​បង្ហាញ​ថា ​សូម្បី​តែ​ក្រុមមនុស្ស​វ័យ​ក្មេង ដែល​មាន​សភាព​ដូច​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​នេះ​អាច​មាន​ជំងឺ​ច្រើន​នៅ​ពេល​មាន​វ័យ​ចំណាស់)៕

មតិយោបល់