សកម្មភាពដ៏សកម្ម ដែលបូមពង្រឹងទឹកបឹង ដើម្បីឆកត្រី នៅក្នុងឃុំ អំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយចាប់តាំងពីខែ មេសា មុនពេលបុណ្យចូលឆ្នាំខ្មែរ មកទល់នឹងពេលនេះ មិនទាន់មានមន្ត្រីជំនាញ់ ពាក់ព័ន្ធបើកភ្នែក ចុះទៅបង្ក្រាបឡើយ។
ប្រជាពលរដ្ឋក្នុងតំបន់ខាងលើ បានអះអាងថា ក្រុមជនល្មើស ដែលមានមេឃ្លោង ឈ្មោះ យឿ សឿង ជាប្រធានសហគមន៍នេសាទ បាននាំគ្នីគ្នា ពី ៧ ទៅ ៨ នាក់ បានយកម៉ាស៊ីនបូមទឹកបឹងពង្រឹង ស្ទើរគ្មានសល់ ដោយបូមនឹងឆក់ ដែលប៉ះពាល់ដល់ ជីវិតមច្ឆា និងទិន្នផលត្រីថយចុះ ហើយក៏ប៉ះពាល់ដល់ស្រូវប្រាំងរបស់ប្រជាពលរដ្ឋផងដែរ។ ប្រជាពលរដ្ឋភូមិខាងលើ បានបន្តថា ពួកគេទាំងនោះ ចាប់តែត្រីធំ នោះទេ ឯ ត្រីតូចៗ ងាប់អណ្តែតលើផ្ទៃទឹក ដែលជាសកម្មភាពមួយប៉ះពាល់ ដល់ច្បាប់ជលផល និង គួរតែមន្ត្រីពាក់ព័ន្ធ បើកភ្នែកមើល មិនរំលង។
តែទោះជាយ៉ាងណា សេចក្តីរាយការណ៍ខាងលើ ត្រូវបានមន្ត្រីជលផល ខេត្តកំពង់ឆ្នាំង បានធ្វើការបដិសេធថាគ្មានសកម្មភាពនៅភូមឃុំខាងលើឡើយ៕
មតិយោបល់