ព័ត៌មានជាតិ

វ៉ាជែងទាក់ដៃចង្កូតជ្រុលទៅបុករថយន្តបណ្ដាលឲបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗ

កណ្ដាល: នៅ ថ្ងៃទី ១៦ ខែ កុម្ភ: ឆ្នាំ ២០២០ វេលា ម៉ោង៣ នឹង ១០នាទី តាមបណ្តោយផ្លូវលេខ៣៨០ ទីតាំងស្ថិតនៅ ចំណុច ភូមិ ក្ដី ចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ។

បង្កឡើង ដោយ ម៉ូតូ មួយ គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1J-6936 បើក បរ ដោយ ឈ្មោះ ជី ចៀន ភេទ ប្រុស អាយុ ៤៤ឆ្នាំ នៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ស្លាប់ នៅ នឹង កន្លែង កើត ហេតុ )(ពាក់ មួក សុវត្ថិភាព )បើក បរ ក្នុង ទិស ដៅ ពី ត្បូង ទៅ ជើង។

តាមប្រភពព័ត៌មានជណរងគ្រោះបានមកដល់កន្លែងកើតហេតុខាងលើត្រូវបានម៉ូតូខាងលើបានវ៉ាជែងម៉ូតូមួយគ្រឿងទៀត ស្រប ពេល នោះ មានរថយន្ដធន់ធំមួយគ្រឿងមិនស្គាល់ម៉ាកបើកបរក្នុងទិសដៅពីជើងទៅត្បូង(រត់ គេច ខ្លួន បាត់ )។

មូលហេតអ្នកបើកបរម៉ូតូខាងលើបើកបរវ៉ាជែងខ្វះការប្រុងប្រយត្ន័ ហើយ បាន ជ្រុល ទៅ ប៉ះ ដៃ ចង្កូត ម៉ូតូ មួយ គ្រឿង ទៀត ហើយ បានជ្រុល ទៅ បុក ជាមួយ នឹង រថយន្ត បណ្ដាលឲ្យ ដួល បោក ក្បាល ទៅ នឹង ថ្នល់ បណ្ដាល ឲ្យ (ស្លាប់ស្លាប់នៅនឹងកន្លែងកើតហេត ខូចខាតសម្ភារ:ម៉ូតូមួយគ្រឿង(ធ្ងន់ )។

ក្រោយពេលកើតហេតុសពត្រូវបានសមត្ថកិច្ចធ្វើកំណត់កំណត់ហេតុ ប្រគល់ ឲ្យ ទៅ ក្រុម គ្រួសុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតាមប្រពៃណីខ្មែរ។

-ចំណែក វត្ថុ តាង ត្រូវ បាន សមត្ថកិច្ច ជំនាញ ធ្វើ ការ វាស់ វែង យក មក រក្សាមករក្សាទុកនៅអធិការនគរបាលស្រុកខ្សាច់កណ្ដាល។

ករណី នេះ សមត្ថកិច្ច កំពុង តែធ្វើ ការស្រាវជ្រាវ បន្ត ដើម្បី ចាត់ការ តាម នីតិវិធី៕

 

មតិយោបល់