ព័ត៌មានជាតិ

បុរស​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវបាន​ចោរ​ចាក់​សម្លាប់ រួច​ប្លន់​យក​ម៉ូតូ​

​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៖​បុរស​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវបាន​ចោរ​ចាក់​សម្លាប់ ប្លន់​យក​ម៉ូតូ រួច​ជិះ​គេចខ្លួន​ទៅ​បាត់ កាលពី​យប់​ថ្ងៃ​ទី​០៥​ខែ​ឧសភា ឆ្នាំ ២០១៤ កន្លងទៅនេះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅមុខ​បុរី​សន្ដិភាព សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​យប់​ថ្ងៃ​ទី​០៥​ខែ​ឧសភា ឆ្នាំ ២០១៤ ដោយ​ជនរងគ្រោះ​មានឈ្មោះ ស្រ៊ាង ឃីម អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប និង​មាន​ប្រពន្ធ ឈ្មោះ យុន ស្រស់ អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ជនសង្ស័យ​សម្លាប់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​មកដល់​កន្លែងកើតហេតុ និង​កំពុងតែ​ស្វែងរក​មុខសញ្ញា ដើម្បី​តាម​ចាប់​ក្រុម​ចោរ​៕​
10339125_774123522619976_1465777339_n

10322947_774123519286643_161611289_n

មតិយោបល់