អ៊ីតាលី៖ក្លិបតោខៀវបានដំឡើងសាច់ដុំរបស់ខ្លួន ដើម្បីចុះហត្ថលេខ និងល្បួងកីឡាករ ខ្សែបម្រើ ក្លិប Juventus កីឡាករ Paul Pogba ។ របាយការណ៍ព័ត៌មានរបស់ SportMediaSet អ៊ីតាលី បានឲ្យដឹងថា តោខៀវបានអះអាងថា ខ្លួននឹងដាក់សំណើរទឹកប្រាក់ចំនួន ៥០ លានផោន សម្រាប់កីឡាករបារាំងរូបនេះ។
កីឡាករវ័យ ២១ឆ្នាំ ដែលបានចាកចេញពី ក្លិប បិសាចក្រហម មកកាន់ Turin កាលពីខែ កក្តដា ឆ្នាំ ២០១២ បានលេងជាគន្លឹះយ៉ាងសំខាន់នៅលើទីលាន Antonio Conte ខណៈដែល Juventus នៅរដូវកាលនេះ ហៀបនឹងលើកពានសារជាថ្មិម្តងទៀត។
ក្រៅពីក្លិប តោខៀវ នៅមានក្លិប PSG និង ក្លិបមេឃខៀវ Man City ដែលកំពុងសំឡឹងមើល នឹងល្បួង Paul Pogba ដែលជាគន្លឹះដ៏សំខាន់របស់ Juventus ។
កីឡាករ Pogba បានបង្ហាញខ្លួន ៨៤ ដង នឹងជួយឲ្យក្លិបលើកពាន ២ ដង និង ស្វែងរកគ្រាប់បាល់បាន ១៤ គ្រាប់៕
ព័ត៌មានជាតិ
មតិយោបល់