ភ្នំពេញ៖មានករណីហឹង្សាមួយបានកើតឡើងកាលពីវេលាម៉ោង១៣និង00នាទីថ្ងៃទី 6 ខែឧសភាឆ្នាំ២០១៤នៅចំណុចជិតរង្វង់មូលស្ពានជ្រោយចង្វាត្រើយខាងលិចស្ថិតតាមបណ្ដោយផ្លូវលេខ 70 ក្នុងភូមិផ្សារតូចសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញបន្ទាប់ពីក្រុមគ្រួសាររបស់ជនជាតិវៀតណាមបានឈ្លោះគ្នាវ៉ៃចានវ៉ៃឆ្នាំងផ្អើលពេញផ្ទះ។
បើតាមប្រភពព័តមានអោយដឹងថាមុនពេលកើតហេតុគេឃើញក្រុមគ្រួសាររបស់ជនជាតិវៀតណាមនោះកំពុងហូបបាយពេលថ្ងៃត្រង់មានគ្នាប្រហែល 4 ទៅ 5 នាក់ស្រាប់តែមួយសន្ទុះក្រោយមកស្រាប់តែឭសូរសម្លេងបោកចានលាន់យ៉ាងខ្លាំងបណ្ដាលអោយផ្អើលគេផ្អើលឯងមួយសន្ទុះក្រោយមកស្រាប់តែឃើញបុរសពីរបីនាក់ចរតចេញមកក្រៅស្រែកឡូឡាជាភាសាវៀតណាមបើតាមបុរសដែលស្រែឡូឡានោះបានអោយដឹងថាមូលហេតុដែលគាត់បានស្រែកឡូឡាហើយបានបោកចានបាយនោះក៏ដោយសារខឹងនឹងម្ដាយចុងរបស់គាត់បានចោទប្រកាន់គាត់ថាគាត់បានលួចលុយរបស់គាត់ចំនួន 400 ដុល្លារតាមការពិតគាត់មិនបានលួចហើយក៏មិនបានដឹងថាលុយម្ដាយចុងនោះទុកកន្លែងណាដែរដោយខឹងនឹងការចោទរបស់ម្ដាយចុងពេកក៏បោកចានតែម្ដង។បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះដែលត្រូវជាម្ដាយចុងជាជនជាតិវៀតណាមដូចគ្នានោះបានអោយដឹងថាះកាលពីថ្ងៃសៅរ៍ទី៣ខែឧសភាឆ្នាំ២០១៤គាតបានដាក់លុយនៅក្នុងកាបូបរបស់គាត់ទុកនៅលើតុហើយគាត់បានដើរទៅចូលបន្ទប់ទឹកពេលនោះបុរសដែលជាកូនចុងរបស់គាត់បានដេកនៅលើប៉ៅអ៊ីក្បែរនោះពេលដែលគាត់ត្រឡប់មកពីបន្ទប់ទឹកវិញគាត់បានឆែកកាបូបស្រាប់តែបាត់លុយរបស់គាត់អស់ 400 ដុល្លារពេលនោះបុរស់ដែលជាកូនចុងរបស់គាត់ក៏ចេញទៅបាត់ដែរទើបគាត់មានការសង្ស័យតាំពីពេលនោះមកស្រាប់តែបាត់កូនចុងដែលគាត់សង្ស័យថាបានលួចលុយគាត់រហូតមិនឃើញត្រឡប់មកផ្ទះសោះលុះថ្ងៃទី៥ខែឧសភាឆ្នាំ២០១៤ស្រាប់តែឃើញបុរសរូបនោះត្រឡប់មកវិញហើយពេលអង្គុយហូបបាយគាត់ក៏បានសួរនាំរឿងបាត់លុយស្រាប់តែបុរសរូបនោះខឺងហើយក៏យកចានបាយគប់គាត់តែម្ដងធ្វើអោយគាត់មានការភ័យយ៉ាងខ្លាំង។បន្ទាប់ពីហេតុការបានកើតឡើងត្រូវបានបុរសចំណាស់ម្នាក់ដែលជាឪពុកចេញមកសម្របសម្រួលដើម្បីបញ្ចប់រឿងដោយអោយកូនប្រុសរបស់គាតជិះម៉ូតូទៅក្រៅបាត់ទៅ។សមត្ថកិច្ចក៏បានត្រឡប់ទៅវិញដោយសារករណីខាងលើនេះមិនមាននណាប្ដឹងឬរងរបួសអ្វីនោះ៕
មតិយោបល់