ក្មេងស្រីវ័យ ៧ឆ្នាំម្នាក់បានរងរបួស ដោយសារតែ Samsung Galaxy S2 របស់នាងផ្ទុះឡើងចេញពីហោប៉ៅ ខណៈពេលអង្គុយលេងនៅក្នុងសួនច្បារ។
យោងតាមការផ្សាយបានឲ្យដឹងថា ក្មេងស្រីវ័យ ៧ឆ្នាំ នាង Ariana Aitzhan រស់នៅក្នុងការហ្សាក់ស្ថាន បានរងរបួសយ៉ាងខ្លាំងនៅត្រង់ភ្លៅ ដោយសារតែស្មាតហ្វូន Samsung Galaxy S2 ផ្ទុះចេញផ្ដាភ្លើង និងបែកជាបីចំណែក។ ហេតុការណ៍វាមិនខុសពីកាលពីខែកក្កដា ឆ្នាំ ២០១៣ នោះទេ ដែល Samsung Galaxy S3 ផ្ទុះឡើងណ្ដាលឲ្យរបួសនារីវ័យក្មេងម្នាក់។
យោងតាមសំដីរបស់ឪពុកម្ដាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា កូនរបស់គាត់បានលេងនៅក្នុងសួនច្បារ ភ្លាមនោះគាត់បានឮសំឡេងកូនស្រែក ក៏រត់ចេញមកមើល ពេលនោះគាត់បានឃើញ Samsung Galaxy S2 ផ្ទុះចេញជាបីចំណែក ហើយមិត្តភ័ក្តិកូនរបស់គាត់បានដែលលេងជាមួយគ្នាបានប្រាប់ថា Samsung Galaxy S2 ផ្ទុះចេញពីហោប៉ៅ។
ក្រុមគ្រួពេទ្យបានប្រាប់ថា របួសនេះធ្ងន់ធ្ងរអាចប៉ះពាល់ដល់ស្បែក និងជើងដូច្នេះត្រូវបានចំណាយពេលវេលា និងលុយដើម្បីព្យាបាល ប៉ុន្តែឪពុកម្ដាយជាអ្នកក្រមិនសូវមានលុយ ទើបគាត់សុំឲ្យអ្នកជិតខាង និងអ្នកដែលបានទទួលដំណឹងនេះចូលរួមជួយ ខណៈពេលដែលគ្រួពេទ្យបានស្ម័គ្រចិត្តជួយផងដែរ។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ឧស្សាហ៍កើតមានករណីបែបនេះខ្លាំងណាស់ ខណៈពេលដែល iPhone ឧស្សាហ៍ឆក់ស្លាប់៕
មតិយោបល់