បានលុង៖ នៅរសៀលថ្ងៃទី0៦ ខែឧសភា ឆ្នាំ២០១៤ កន្លទៅនេះ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី សហការជាមួយកម្លាំងរដ្ឋបាល ព្រៃឈើខេត្ត ដឹកនាំដោយព្រះរាជអាជ្ញារង ម៉ម វណ្ណដា បានចុះទៅឡោមព័ទ្ធ ផ្ទះជនជាតិវៀតណាម មួយកន្លែង ស្ថិតនៅ សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលលួចស្តុក ឈើគ្រញូង ជាច្រើនដុំ។
មន្រ្តីនគរបាល ដែលបានចូលរួម នៅក្នុងប្រតិបត្តិការ ខាងលើនេះបានឲ្យ ដឹងថា ម្ចាស់ផ្ទះជនជាតិវៀតណាមខាងលើនេះ តែងតែនាំឈើ ទៅកាន់ ប្រទេសវៀតណាម ហើយមិនខ្លាច នឹងសមត្ថកិច្ចណានោះឡើយ ហើយបើតាមការឲ្យដឹងបន្ថែម ជនជាតិវៀតណាម ដែលជាម្ចាស់ផ្ទះមានខ្នងជាអ្នកធំ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ក៏សមត្ថកិច្ចធ្វើទៅតាមច្បាប់ដែរ។
ក្នុងការចុះបង្រ្គាបនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ ខណៈម្ចាស់ផ្ទះមាន ឈ្មោះ ភៀន បានរត់គេចខ្លួនបាត់៕
មតិយោបល់