ករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅក្នុងប្រទេសចិន ដ៏គួរឲ្យសើចយំ ពេលដែលជនរងគ្រោះ នៅតែព្យាយាមរៀន ពាក្យអង់គ្លេស ខណៈពេលដែលរងចាំរថយន្តសង្គ្រោះបន្ទាន់។
កាលពីថ្ងៃទី ៦ ខែ ឧសភា ម្សិលមិញ ទំព័រ DailyMail បានចុះផ្សាយឲ្យដឹងថា គ្រោះថ្នាក់ដែលធ្វើឲ្យ មជ្ឈដ្ឋានអ្នកនៅជុំវិញ សើចយំ និងស្ងើចសរសើរ ខណៈដែលជនរងគ្រោះ រងគ្រោះថ្នាក់យ៉ាងខ្លាំងឈ្មោះ Wang Dafan ភេទស្រី ជាជនជាតិចិន នៅតែព្យាយាមសិក្សាពាក្យថ្មី របស់អង់គ្លេស បន្ថែម ស្របពេលដែលដេកដួលលើថ្នល់ និងរងចាំរថយន្តសង្គ្រោះបន្ទាន់នៅទីក្រុងប៉េកាំង។
មន្ត្រីប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា យើង មិនអាចជឿទាល់តែសោះឡើយ ជាមួយសកម្មភាពស្ត្រីក្មេងរូបនោះ បើទោះបីជាស្ថិតក្នុងស្ថានភាពឈឺចាប់ ក៏នាងនៅតែព្យាយាម សិក្សា និងទន្ទេញពាក្យអង់គ្លេស ជាមួយនឹងឧបករណ៍ Tablet របស់នាង។
ស្ត្រីវ័យក្មេងដែលរងគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យគេភ្ញាក់ផ្អើល បានឲ្យដឹងថា “ជីវិតសិក្សាគឺវាខ្លីណាស់ បើទោះបីជាស្ថិតក្នុងស្ថានភាពអាក្រក់ក៏ដោយ ក៏មិនខ្ជះខ្ជាយពេលវេលាដែរ” ។
ប្រភពបានឲ្យដឹងថា ខណៈដែលនាង កំពុងរងចាំរថយន្តសង្គ្រោះបន្ទាន់នោះ នាងបានព្យាយាម សិក្សាពាក្យអង់គ្លេស ថ្មី និងចាំបាន ១០៧ ពាក្យ ។ នាងបានបន្តថា ការសិក្សាពាក្យថ្មី នេះបានធ្វើឲ្យនាងភ្លេច អស់ភាពឈឺចាប់ក្នុងអំឡុងពេលដេកដួល គ្រោះថ្នាក់។
នាង Wang Dafan អាយុ ១៨ ឆ្នាំគឺ សិស្ស ល្អនិង ទទួលបានអាហារូបករណ៍ ជា ទៀងទាត់ ក៏ដូចជា ពានរង្វាន់ ជាច្រើនសម្រាប់ ការសូត្ររៀន នេះ។បច្ចុប្បន្នកាលនេះនាងជាសិស្សនិស្សិតនៅក្នុងទីក្រុងប៉េកាំង និងគោលបំណងចង់ទៅសិក្សានៅសាកលវិទ្យាល័យ Oxford ឬ សាកលវិទ្យាល័យ Cambridge នៃ ប្រទេសអង់គ្លេស។
រំឭកឡើងវិញផងដែរថា កាលពីពេលកន្លងទៅ នៅ ខេត្តស៊ីឈួន ប្រទេសចិន ក៏មានគ្រោះថ្នាក់ចរាចរណ៍ស្រដៀងគ្នានេះដែរ ដោយបុរសដែលស្ថិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ បានជាប់គាំងក្នុងរថយន្តដោយមិនព្រមចេញ និង ចង់ឭពាក្យចុងក្រោយរបស់ប្រពន្ធ ថា “នៅស្រលាញ់គាត់ទៀតអត់ បើសិនជាគាត់ពិការជើង” ។
សកម្មភាពទាំងពីនេះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកលេងអនឡាញ មិនអាចវែកញែក និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងរឿងដ៏ប្លែគៗនេះ ៕
មតិយោបល់