ព័ត៌មានជាតិ

វីធី​ថែ​រក្សា​ស្បែក​ដ៏​សាមញ្ញ​មុន​ពេល​រៀប​អាពាហ៍​ពិពាហ៍

កូន​ក្រមុំ​គួរ​តែ​គិត​គូ​ពី​ការ​ថែរក្ស​ស្បែក​របស់​ខ្លួន​យ៉ាង​ហាច​ណាស់​ឲ្យ​បាន ៥ សប្តាហ៍​មុន​ពេល​រៀប​អាពាហ៍​ពាហ៍ ដើម្បី​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​មុន​នៅ​ពេល​តុប​តែង​ខ្លួន។
បញ្ហាស្បែក​ដូច​ជា ពណ៌ស្បែក​មិន​ស្មើ​គ្នា, ស្បែក​ខ្មៅ, ស្បែក​មាន​ស្លាក​ស្នាម គឺ​ជា​ការ​ព្រួយ​បារម្ភ​បំផុត​សម្រាប់​កូន​ក្រមុំ​នៅ​ថ្ងៃ​រៀប​អា​ពាហ៍​ពិពាហ៍។ ការ​ប្រឈម​មុខ​នឹងបញ្ហា​ទាំង​នេះ​កូន​ក្រមុំ​ភាគ​ច្រើន​តែ​ងតែ​ទៅស្ប៉ា ឬ​ទិញ​ផលិតផល​សម្រាប់​លាប ដោយ​សារតែ​មាន​ការ​ណែនាំ​ពី​មិត្ត​ភក្តិក្នុង​បំណង​ប្រាថ្នា​ធ្វើ​ឲ្យ​ស្បែក​ប្រសើរ​ឡើង​យ៉ាង​ឆាប់​រហ័ស។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​មួយ​ចំនួន​ដើម្បី​ថែរក្សា​ស្បែ​របស់​កូន​ក្រមុំឲ្យ​មាន​ភាព​ស្រស់​ថ្លា​៖
– ធ្វើ​ការ​ម៉ាស្បា​យ៉ាង​ហោច​ណាស់ ៣ ដង​ក្នុង​មួយ​សប្តាហ៍​ក្នុង​កំឡុង​ពេល​ងូត​ទឹក ឬ​នៅ​ពេល​ថ្ងៃ។ នេះ​គឺ​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​ក្នុង​ការ​លាង​ស្បែក និង​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​នៅក្នុង​ដំណើរ​ការថែ​ទាំស្បែក។
– ប្រើ​ក្រែម​មាន​សមត្ថ​ភាព​ប្រឆាំង​អុក​ស៊ីត​កម្ម, មានសារធាតុ​ចិញ្ចឹម​​វីតា​មីន​ធម្មជាតិ និង​សារធាតុ​រ៉ែ។ មិន​ត្រឹម​តែ​នៅ​លើ​ផ្ទៃ​មុខ​​ទេ​ដែល​មាន​សារៈ​សំខាន់​ សូម្បី​តែ​ដៃ​ទាំង​សង​ខាង​របស់កូន​ក្រមុំ​ ក៏​ត្រូវ​តែ​លាប​ក្រែម​ដែល ដើម្បី​ឲ្យ​ស្បែក​មាន​លក្ខណៈរលាង​ស្មើរ​គ្នា។
– បរិភោគ​អាហារ​ដែល​មាន​អូមេហ្គា​ ៣, អូមេហ្គា ៦ (ត្រីសាម៉ុង) សារធាតុ​ទាំង​នេះ អាច​ជួយ​ចិញ្ចឹម និង​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដ៏​ស្បែក។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​គឺ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​កាន់តែ​ប្រសើរ។
– ជៀស​វាង​ការ​ចេញ​ដើរ​ក្រោម​ពន្លឺព្រះ​អាទិត្យ​យូរ​ពេក និង​ប្រើ​ឡេ​ការ​ពារ​កម្តៅ​ថ្ងៃ​ ដើម្បី​ឲ្យ​ស្បែក​ជាំ។
– មួយ​វិញ​ទៀត​កូន​ក្រមុំ​គួរ​តែ​ផ្តល់​សំណើម​ដល់​ស្បែក​ ដោយ​ប្រើ​ផ្លែ​ប៉េង​បោះ, ត្រសក់ និង​ផ្លែ​អាវ៉ូកាដូ។ ប្រសិន​បើ​អ្នក​ចង់​មាន​ស្បែក​ពណ៌​ផ្កា​ឈូក​ ស៊ី​ជា​មួយ​នឹង​រ៉ូប អ្នក​អាច​លាយ​ក្រូច, ទឹក​ដោះ​គោ​ស្រស់​ ឬក៏​ដំឡូង​មក​បិទ​ពី​លើ​ផ្ទៃ​មុខ​ក៏​បាន៕
13994267901

មតិយោបល់