ព័ត៌មានជាតិ

រថយន្ដ​ឆ្លាម បុក​ម៉ូតូ​រ៉ឺម៉ក ឆេះ​សន្ធោរ​សន្ធៅ នៅសល់​តែ​ធ្យូងឈើ​គ្រញូង​

​សៀមរាប​៖ មាន​គ្រោះថ្នាក់ ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​រថយន្ដ​កា​ម៉ា​រី​ឆ្លាម ជាមួយ​ម៉ូតូ​អូស​រ៉ឺម៉ក​ដឹក​ស្រូវ នៅ​វា​លា​ម៉ោង​ប្រមាណ ៩ និង ៣០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៤ ម្សិលមិញ​នេះ​។​

​គ្រោះថ្នាក់​នេះ បាន​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​អូស​រ៉ឺម៉ក ឈ្មោះ កែវ វណ្ណៈ មាន​អាយុ ៤៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប បាក់​ជើង​ស្ដាំ​លើ​ក្បាលជង្គង់​ធ្ងន់ធ្ងរ ដែល​ត្រូវ​យក​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប ចំណែក​ឯ​រថយន្ដ​ដឹក ឈើ​គ្រញូង ត្រូវ​ឆេះ​សន្ធោរ​សន្ធៅ ។ ក្នុង​ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ក្រៅ​ពី​ម្ចាស់​ម៉ូតូ​អូស​រ៉ឺម៉ក បាន​បាក់ជើង ហើយ​រថយន្ដ​បាន​ទៅ​បុក​ដើម ឈើ អាកាស្យា មួ​យ​ដើម ធ្វើឲ្យ​រថយន្ដ​ឆេះ​សន្ធោរសន្ធៅ​ជាង​៣​ម៉ោង បណ្ដាលឲ្យ​នៅសល់ តែ​គ្រោងឆ្អឹង ដែក​រថយន្ដ​តែ​ប៉ុណ្ណោះ ចំណែក​អ្នកបើកបរ​រថយន្ដ បាន​រត់​បាត់​ស្រមោល នៅពេល​ភ្លាមៗ​នោះ​ផង​ដែរ ។

​ពេល​ឆេះ​រថយន្ដ​ទើប​អ្នកស្រុក និង​សមត្ថកិច្ច​ដឹងថា រថយន្ដ​នោះ ជា​រថយន្ដ​ដឹកឈើ​គ្រញូង ព្រោះ​ឈើ គ្រញូង​ទាំងអស់នោះ បាន​ឆេះ ក្លាយ​ជា​ធ្យូង​ស្ទើរ​ទាំងស្រុង ។ អ្នកស្រុក និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​និយាយ ថា ឈើ​គ្រញូង​ទាំង​ជាង ២០​ដុំ​នោះ ទំនង​ដឹក​ចេញពី​តំបន់​ព្រៃ​ស្អា​ក នៃ​ស្រុក​អន្ទង់​វែង ឬ អាចមកពី តំបន់​ព្រំដែន ឬ តំបន់​ព្រះវិហារ ព្រោះ​រថយន្ដ​នោះ បាន​ធ្វើដំណើរ​មកពី​ទិស​ខាងជើង សំដៅ​ចូល​ក្រុង​សៀមរាប​៕​
10339120_775096362522692_697234970_n

10327088_775096365856025_1402423892_n10318589_775096369189358_1372167995_n

មតិយោបល់