ព័ត៌មានជាតិ

ថៃច្រានចោលពាក្យចចាមអារាមថា ទទួលរងរលកកំដៅធ្ងន់ធ្ងរ នៅសប្ដាហ៍ក្រោយ

ថៃៈ ក្រសួងឧតុនិយមក្នុងប្រទេស (TMD) បានច្រានចោលការអះអាងថា ប្រទេសខ្លួន នឹងទទួលរងរលកកំដៅធ្ងន់ធ្ងរ នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧

នាយកដ្ឋានឧតុនិយម កាលពីថ្ងៃអង្គារ បានឲ្យដឹងថា តាមការព្យាករណ៍ នឹងមានរលកកម្ដៅក្ដៅ នៅក្នុងប្រទេសចាប់ពីទី២០ ដល់២៣ ខែមីនាខាងមុខ។

វាត្រូវបានគេរំពឹងទុកថា អាកាសធាតុនឹងទ្បើងក្តៅ ខណៈដែលក្រសួងមិនបានបញ្ជាក់ទេថា វានឹងទ្បើងប៉ុន្មានអង្សាសេនោះ គ្រាន់តែលើកទ្បើងថា បើប្រៀបទៅនឹងឆ្នាំមុន គឺហាក់ត្រជាក់ជាងមុនបន្តិច។

បើតាមពាក្យចចាមអារាម បាននិយាយថា សីតុណ្ហភាពនឹងកើនដល់ ៤០ អង្សាសេ ក្នុងរយៈពេលជាច្រើនថ្ងៃ ដែលអាចបណ្តាលខ្សះជាតិទឹក ,ប្រឈមការកើតជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារកម្ដៅព្រះអាទិត្យ និងអាចគំរាមកំហែងដល់អាយុជីវិតបាន ប្រសិនបើខ្វះការប្រុងប្រយ័ត្ន។

ពាក់នឹងបញ្ហានេះដែរ TMD បានអះអាងថា គ្មានការប្រឈមមុខនឹងរលកកំដៅធ្ងន់ធ្ងរនោះទេ បើទោះបីប្រទេស មានសីតុណ្ហភាពអាចនឹងលើសពី ៤០ អង្សាសេក៏ដោយ៕

មតិយោបល់