ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ក្នុងគោលដៅធានាឱ្យបាននូវសុវត្ថិភាព ចំណីអាហារជូនប្រជាពលរដ្ឋ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខារាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នៅថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តភារកិច្ចត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញតាមទីផ្សារ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមការត្រួតពិនិត្យជាក់ស្តែងរបស់មន្ត្រីជំនាញ បានធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់ផ្សេងៗលើទំនិញចំនួន៧គំរូ រួមមានទំនិញហូបចុក និងអាល់កុល ដែលជាលទ្ធផលពុំបានរកឃើញវត្តមានសារធាតុគីមីលើទំនិញហូបចុក និងពុំមានអាល់កុលក្លែងក្លាយចរាចរលក់នោះទេ ។
ដោយឡែក មន្ត្រីបានត្រួតពិនិត្យឃើញ និងដកហូតទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដាក់លក់លើទីផ្សារសរុបចំនួន ១៩៥.២៣ ។ អាជីវករដែលដាក់លក់ទំនិញមិនអនុលោមទាំងនោះ យល់ព្រមទទួលពិន័យអន្តរការណ៍ពីមន្ត្រីជំនាញផងដែរ ៕
មតិយោបល់