ព័ត៌មានជាតិ

ទីភ្នាក់ងារទេសចរណ៍ជប៉ុនរៀបចំ​​​ជើងហោះហើរ នៅក្នុងប្រទេសថៃ

ជប៉ុន​៖ ​ទីភ្នាក់ងារទេសចរណ៍ជប៉ុន ​បានរៀបចំ ​មូល​ដ្ឋាន​ក្រុមហ៊ុន​​អាកាសចរណ៍​​របស់ខ្លួន ​នៅក្នុងប្រទេសថៃ​។​កាលពីពេលកន្លងទៅថ្មីៗនេះដែរ
​ទីភ្នាក់ងារ​ទេចរណ៍ដ៏ធំរបស់ជប៉ុន H.I.S. Co., បានឲ្យដឹងថា ខ្លួនបានជ្រើរើស ទីតាំង ទីក្រុងបាងកក ប្រទេសថៃ ដើម្បីបំពេញ​ដំណើរការលូតលាស់ ​តម្រូវកា​រធ្វើដំណើរ នៅក្នុង​តំបន់អាស៊ី ។​
HIS
ជាមួយនឹងគ្នានេះដែរ​ក្រុមហ៊ុន​អាកាស​ចរជប៉ុនខាងលើ បាន​​រំពឹងថា នឹង​ចាប់ផ្តើម ជើងហើររបស់ខ្លួន ​​នៅរដូវក្តៅបន្ទាប់ ហើយជើងហោះហើរ ពី បាងកក ទៅចិន កូរ៉េខាងត្បូង មជ្ឈឹមបូព៌ា ក៏ដូជាប្រទេសជប៉ុន ។នេះបើតាមសម្តីរបស់ មេធំ H.I.S ​លោក Akira Hirabayashi និយាយប្រាប់អ្នកសារព័ត៌មាន​។​
ក្រុមហ៊ុនថ្មី នៅប៉ាស៊ីហ្វិកនេះដែរ នឹង​ត្រូវ ​ចំណាយទឹកប្រាក់ចំនួន ៥៤០ លានបាត ឬ ១,៤ លាន​យ៉េន ។​
បញ្ជាក់ផងដែរថា ១ ដុល្លារ​អាមេរិក ស្មើ នឹង ៨២,១៣ យ៉េន ៕​

មតិយោបល់