ការផ្សំគ្រឿងទេសរវាងខ្ទឹម និងខ្ញីបញ្ចូលគ្នាធ្វើជាថ្នាំ គឺមានភាពងាយស្រួលក្នុងការធ្វើ ព្រមទាំងងាយស្រួលក្នុងការប្រើប្រាស់។ ជាពិសេសនោះគឺប្រសិទ្ធិភាពមិនគួរឲ្យជឿងនៃគ្រឿងទេសទាំងពីរមុខនេះនៅពេលដែលបានលាយបញ្ចូលជាមួយគ្នា។
១. សម្រាប់បុរសដែលមានភាពទន់ខ្សោយផ្លូវភេៈ ប្រើខ្ញី ៣០ ក្រោម ខ្ទឹមស ២ កំពឹសលីងជាមួយគ្នាឲ្យស្ងួត បន្ទាប់មកញ៉ាំដូចជាការអាហារ។ ក្រោយពីការបរិភោគរយៈពេលមួយសប្តាហ៍ អ្នកនឹងឃើញប្រសិទ្ធិភាព ជាពិសេសជាមួយបុរសវ័យក្មេង។
២. ជំងឺផ្កាសាយ, ឈឺក្បាល, ជំងឺគ្រុនក្តៅ, ថប់អារម្មណ៍ និងចង្អោរៈ ប្រើខ្ញីស្រស់ ១៥ ក្រាម ខ្ទឹមស ៦ កំពិស ព្រមទាំងស្ករបន្តិច បន្ទាប់មកយកទៅដាំផឹក ឬយកទៅខ្លុំពួយនៅលើគ្រែក៏បាន។
៣. ព្យាបាលអ្នកសន្លប់ៈ ខ្ញីស្រស់ លាយជាមួយខ្ទឹមស ព្រមទាំងស្លឹកខ្ទឹមដែលអ្នកគិតថាសមរម្យសម្រាប់ប្រើប្រាស់។ ក្រោយពីលាងទឹកគ្រឿងទេសទាំងមុខនេះបានស្អាត លាយបញ្ចូលគ្នា និងដាក់ចូលទៅក្នុងទឹកដើម្បីផឹក។
៤. ជំងឺខ្យល់ៈ យកខ្ញីស្រស់ ១០០ ក្រាម ខ្ទឹមស ៤០០ ក្រាម និងទឹកឃ្មុំ ១០ មីលីលីត្រ ក្រូចឆ្មា ពីទៅ បីផ្លែ ស្រា ៨០០ មីលីលីត្រ។ បន្ទាប់ពីមកដាក់របស់ទាំងនោះបញ្ចូលគ្នា ហើយត្រាំទុករយៈពេល ៣ ខែក្រោយមក ត្រង់ទឹកមកផឹក។ ជារៀងរាល់ពេលផឹក គឺត្រូវកំណត់ត្រឹមតែ ៣ ទៅ ៥ សេសេ លាយជាមួយទឹកត្រជាក់ អ្នកត្រូវចាំថាកុំផឹកច្រើនពេក។
៥. ក្អួតដោយដោយតែអាហារ, មុខស្លេកស្លាំង, អស់កំលាំង, អណ្តោតមានស្លែពណ៌ស, ជីពចរខ្សោយៈ ប្រើខ្ញីមួយមើម និងខ្ទឹមសមួយកំពឹស ដោយបំបែកគ្រឿងទេសទាំងពីរនេះឲ្យម៉ត់លាយចូលទៅក្នុងនំសម្រាប់ញ៉ាំ។
៦. ឈមរដូវ, ជំងឺរលាកសន្លាក់ៈ ប្រើទឹកខ្ញីស្រស់, ខ្ទឹមបារាំង, ខ្ទឹមស, ស្លឹកខ្ទឹម, ប្រេងល្ង ក្នុងគ្រឿងទេសនីមួយៗត្រូវយក ១២០ ក្រាម ស្លឹក wormwood ៣០ ក្រោម ជាពិសេសស្រាសចំនួន ៦០០ ក្រាម។ ជាដំបូងអ្នកត្រូវយក ខ្ញី, ខ្ទឹមបារាំង, ខ្ទឹមស, ស្លឹកខ្ទឹមលាយបញ្ជូលគ្នា បន្ទាប់មកចាក់ស្រាសចូល ហើយដាំឲ្យពុះ។ បន្ទាប់មកចាក់ប្រេងល្ងចូលកូរឲ្យសព នៅពេលដែលប្រើត្រូវកំដៅសារជាថ្មី រួចយកទៅលាបត្រង់អវៈយវៈដែលបានបញ្ហា ក្នុងមួយថ្ងៃ ១ ទៅ ២ ដង ជាប្រចាំ។
៧. បញ្ចុះទឹកនោម, ព្យាបាលរលាកតម្រងនោមៈ ខ្ញីស្រស់ ៣ ដុំ, ដើមខ្ទឹមមួយបាច់, ខ្ទឹម ៣ កំពិស ហាន់ឲ្យម៉ត់ដាក់ចូលទៅក្នុងនំខេក ហើយញ៉ាំបីដងក្នុងមួយថ្ងៃ៕
មតិយោបល់