ព័ត៌មានជាតិ

បរិភោគ​ដីឥដ្ឋ ៣ គីឡូ​ក្នុង​១​ថ្ងៃ​អស់​រយៈពេល ២០ ឆ្នាំ​នៅ​តែ​គ្មាន​បញ្ហា​

​មាន​មនុស្ស​មួយចំនួន​តែងតែ​យក សូកូឡា ដំឡូង ឬ​នំ បរិភោគ​ជំនួស​អាហារ​ប្រចាំថ្ងៃ ប៉ុន្តែ​លោក Pakkirappa Hunagundi វ័យ ៣០ បាន​យក ឥដ្ឋ ថ្ម និង​ភ​ក់មក​ជំនួស​អាហារ​ប្រចាំថ្ងៃ​របស់​គាត់​ទៅ​វិញ​។

​លោក Pakkirappa Hunagundi រស់នៅ​ក្នុង​ក្រុង Gadag រដ្ឋ Karnatake ប្រទេស​ឥណ្ឌា បាន​ផ្តើម​បរិភោគ​អ្វី​ដែល​មនុស្ស​ធម្មតា​មិន​អាច​បរិភោគបាន​តាំងពី​អាយុ ១០ ឆ្នាំ​។ ជា​រៀងរាលថ្ងៃ​បុរស​ម្នាក់​នោះ​បាន​បរិភោគ​កំទេចកំទី​ឥដ្ឋ និង​ក្រួស ៣ គីឡូក្រាម​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​អស់​រយៈពេល ២០ ឆ្នាំ​នៃ​ការបរិភោគ​កំទេចកំទី​ឥដ្ឋ​មកនេះ ដូចជា​គ្មាន​ផលប៉ះពាល់​ដល់​សុខភាព​គាត់​សោះ សូម្បី​តែ​ធ្មេញ​របស់គាត់​ក៏​មាន​សុខភាព​ល្អ​ដែរ​។ លោក Pakkirappa បាន​ទាញយក​ប្រយោជន៍​ពី​សមត្ថភាព​ពិសេស​របស់​គាត់ ដើម្បី​រៃ​អង្គាស់​ប្រាក់​សម្រាប់​ផ្គត់​ផ្គង​ជីវភាព​គ្រួសារ​។ មាន​មិត្ត​របស់គាត់​ជាច្រើន​បាន​ហាមឃាត់​កុំ​ឲ្យ​គាត់​បរិភោគ​បែប​នេះ​ទៀត ព្រោះ​វាមិ​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​បំណង​ល្អ​របស់​ពួកគេ​នៅតែ​បរាជ័យ​ព្រោះ​គាត់​មិន​ស្តាប់​អ្នកណា​ឡើយ​៕​
2014-04-04_103320

2014-04-04_103309

មតិយោបល់