ខេត្តកំពង់ធំ ៖ យោងតាមប្រភពច្បាស់ការ ពីអង្គភាពស្ថាប័ន សាលាដំបូងតុលាការ ខេត្តកំពង់ធំ បានបើក សំណុំរឿងបញ្ជីរខ្មៅ ដែលមានការពាក់ព័ន្ឋនឹងលោក វរៈសេនីយ៍ត្រី សេង ប៊ុនតេង កងរាជអាវុធហត្ថខេត្ត កំពង់ធំ បានឃុបឃិតគ្នា ជាមួយលោក ឈៀង សុខុម មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បិទទ្វា បន្ទាយ នាំរថយន្តក្រុងដឹកបទល្មើស ចូលក្នុង
បន្ទាយ រួចលួចឈើគ្រញូង១០ដុំ យកទៅលក់ឲ្យកូនរបស់ លោក យ៉ក ភារិន្ទ ដែលជាកងរាជអាវុធហត្ថផង ជាឈ្មួញឈើផង។ ប្រភពត្រូវបានបន្តថា នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៤ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានចេញដិការកោះហៅលោកវរៈសេនីយ៍ត្រី សេង ប៊ុនតេង និងអ្នកពាក់ព័ន្ឋផ្សំគំនិតឃុបឃិតឲ្យចូលមកបំភ្លឺ ជុំវិញការបិទទ្វារ
មិនអោយព្រះរាជអាជ្ញា និងសមត្ថកិច្ចជំនាញមេព្រៃ ព្រមទាំងអ្នកសារពត៌មាន ចូលថតរូប ជាចំហរ ដោយមានការអះអាងពីលោក សេង ប៊ុនតេងថា ករណីបិទទ្វាររបង និងយកឈើគ្រញូងលាក់ទុក មិនព្រមប្រគល់ឲ្យសមត្ថកិច្ចជំនាញនេះ គឺធ្វើតាមបទបញ្ជាពី លោក ឈៀង សុខុម ។ ប្រជាពលរដ្ឋ កំពុងតែទទឹងរងចាំមើលថា តើសំណុំរឿងកងកម្លាំង និងជាសមត្ថកិច្ច
អនុវត្តន៍ច្បាប់រូបនេះដែលដៃម្ខាងជាចោរ ដៃម្ខាងទៅបង្ក្រាបគេ ដេញប្រផាត់ ប្រភិញ រហូតក្រឡាប់ឡានស្លាប់ បាត់បងជីវិតអ្នក ដ៏ទៃគឺដើម្បីផលប្រយោជន៍ខ្លួនឯង ថែមទាំងយកស្បែកកងរាជអាវុធហត្ថមក ប្រកបមុខរបរខុសច្បាប់ទាំង នេះស្ថាប័នច្បាប់ អាចចាត់ការបានដែរឬទេ ? ។ ក្នុងនោះដែរ មហាជនទូទៅ បានកោតសរសើរយ៉ាងខ្លាំងចំពោះ លោកវរៈសេនីយ៍ត្រី
សេង ប៊ុនតេង ដែល បានធ្វើសកម្មភាពព្យុះភ្លៀង បង្ករអន្តិសុខ យករថយន្តបទល្មើសមកជិះ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ក៏លោកសៅ សុខា មេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនមានចំណាត់ការ ដែលជាហេតុ ធ្វើឲ្យមានការសង្ស័យថា។
មតិយោបល់