ភ្នំពេញ៖ហេតុការណ៍ដ៏គួរឲ្យសង្វេគ បំផុត ខណៈដែលយុវជនម្នាក់ ទំនងជាបែកថ្នាំ បានកាន់កាំបិតប័ងតោ អារកខ្លួនឯង ហើយ រត់ចូលរថយន្តលាយស៊ីម៉ង់ត៏ និងកិនបែកក្បាលស្លាប់ៗភ្លាមនៅនឹងកន្លែង ដោយហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៤ ស្ថិតនៅភូមិដំណាក់ធំទី ៣ សង្កាត់ស្ទឹងមានជ័យ ។
យុវជនដែលទំនងជាបែកថ្នាំនេះ តាមការប៉ាន់ស្មាន ជំហានដំបូង អាចមានអាយុ ២០ ឆ្នាំ និងទីលំនៅមិនពិតប្រាកដ ដោយអាកខ្លួនឯង នឹងកាំបិទប័ងតោ ឈាមស្រោចជោគខ្លួន រួចបន្តរត់ចូលឡានកិនស៊ីម៉ងត៏ បែកក្បាលស្លាប់ភ្លាមៗ យ៉ាងងអាណោចអធ័ម ខណៈដែលឡានកិនស៊ីម៉ងត៏នោះ ធ្វើដំណើរតាមផ្លូវ នឹងចូលក្រុមហ៊ុនវិញ កៀកនឹងកន្លែងកើតហេតុ៕
ព័ត៌មានជាតិ
មតិយោបល់