ព័ត៌មានជាតិ

Real Madrid ចាញ់ ខណៈ Atletico Madrid និង Bacelona បានត្រឹមតែស្មើ យប់មិញ (Video Inside)

អេស្ប៉ាញ៖ វា​គឺជារឿងមួយដ៏អស្ចារ្យ កាលពីរាត្រីយប់មិញដែល​ក្លិប Celta Vigo បាលលុត​ក្លិប Real Madrid ក្នុងលទ្ធផល ២ – ០ ធ្វើ​ឲ្យក្តីសង្ឈឹម​អធិរាជស Real Madrid លើកពាន ក្លាយ​ជា​រឿង​អសារបង់ ទៅវិញ ។​
កីឡាករ Charles របស់ Celta Vigo បានធ្វើ​ឲ្យអ្នកគាំទ្ររបស់ខ្លួន ​កៅអ៊ី មិនជាប់កន្លែង ​ដោយ​​ស្វែងរកគ្រាប់បាល់ បានដំបូងនៅនាទី ៤២ ដោយ​​អាចដណ្តើមបាល់បាន​យ៉ាងល្អពី ខ្សែការពារ​ដ៏រឹងមាំរបស់ ក្លិប Real Madrid លោក Sergio Ramos ដោយទាត់បំប៉ោងសំណញ់យ៉ាងល្អ ពីជ្រុងគែម នៃរបារទី ដែលធ្វើ​ឲ្យកីឡាករ Lopez មិនអាចក្លៀរ​បាល់បាន ។​
នៅនាទី ៦៤ កីឡាករ Charles បាន រកគ្រាប់បាល់សារជាថ្មី ហើយក៏ជាកំហុស​មួយធ្ងន់របស់ កីឡាករ Alonso ដែល​ប៉ះបាល់ឲ្យ​អ្នកចាំទី ​ ដែលធ្វើ​ឲ្យ Charles ឆាបបាល់​យ៉ាងស្អាត បំប៉ោងសំណាញ់ តែម្តង ។ ក្រោយ​ការបញ្ចប់ការប្រកួត ៩០ នាទី ក្លិប Celta Vigo បង្កការភ្ញាក់ផ្អើលដល់ក្លិប Real Madrid ដោយឈ្នះ ២ – ០ ។​
ដោយឡែក​រាត្រីជាមួយនឹងគ្នានោះដែរ ក្លិប Atletico Madrid ប្រកួតជាមួយនឹង​ Malaga បានត្រឹមតែស្មើ ១ – ១ ស្របពេលដែល Elche ក៏​ស្មើជាមួយនឹង Barcelona 0-0 ។​
ទស្សនាឃ្លិបដូខាង​ក្រោមនេះ៖
Celta Vigo 2 – 0 Real Madrid

Atletico Madrid 1 – 1 Malaga

Elche 0 – 0 Barcelona

2014-05-12_112222

មតិយោបល់