កម្ពុជា ៖ ស្ត្រីម្នាក់ទំនងជាខូចចិត្ត ឬអន់ចិត្តរឿងអ្វីមួយ បានដាច់ចិត្តលោតសម្លាប់ខ្លួន ក៏ប៉ុន្តែការធ្វើអត្តឃាត់ដោយលោតពីលើផ្ទះ បែរជាមិនបានសម្រេច ខណៈដែលប្តីចាប់ទាញ់ដៃជាប់ ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើល ដែលគេចែកចាយតៗគ្នានៅលើហ្វេសប៊ុកនេះ ត្រូវបានចែករំលែកដោយម្ចាស់ទំព័រឈ្មោះ Chakrya Din ដោយថតបានពីសកម្មភាព ពីក្រោយផ្ទះ ស្ត្រីចិត្តដាច់ ប្រុងលោតសម្លាប់ខ្លួន មិនបានសម្រេច ។ បើទោះបីជាអ្នកជិតខាងស្រែកអង្វរយ៉ាងណាក៏ដោយ ក៏ស្ត្រីចិត្តដាច់រូបនោះ មិនព្រមស្តាប់ឡើយ ដោយស្រែកទ្រហោរយំ និងក្រលែងខ្លួន រើបំរាស់ពីដៃប្តីដែលបានចាប់ដៃជាប់ ដើម្បីផ្តាច់ជីវិត ។ តែទោះជាយ៉ាងណា ក្រោយការចាប់ដៃចាប់ជើងអូសទាញទៅក្នុងបន្ទប់វិញ ជួយសង្គ្រោះ ឲ្យនាងគេចផុតពីចង្កោម បច្ចុរាជ ក្នុងខណៈពេលនោះផងដែរ។
ហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលទាំងព្រឹកនេះ គេនៅមិនទាន់ដឹង ពីតំបន់ និងកន្លែង ដែលស្ត្រី ម្នាក់មិនស្គាល់ អត្តសញ្ញាណ ធ្វើអត្តឃាត់នៅឡើយ ។ ដើម្បីឲ្យកាន់តែជាក់លាក់ ពីព័ត៌មាននេះ ខាងយើងខ្ញុំនឹងព្យាយាម រកទីតាំង ដើម្បីមកបញ្ជាក់ ៕
ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ៖
មតិយោបល់