ពោធិ៍សាត់ៈ ជនសង្ស័យល្មោភកាមម្នាក់ បានចាប់រំលោភក្មេងស្រីអាយុ ១០មា្នក់បានសម្រេច ខណៈក្មេងស្រីរងគ្រោះទៅឃ្វាលក្របីនៅម្តុំព្រៃក្នុងភូមិពីរនាក់បងប្អូន នៅចំណុចកោះកោង ស្ថិតនៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ប៊ន សៅរ៉ា ភេទស្រី អាយុ ១០ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ចំណែកជនសង្ស័យឈ្មោះ បូរ សាធឿន អាយុ ២៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិទួលអន្តែត ឃុំស្វាយសស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅមើលក្របីនៅក្នុងព្រៃម្តុំចំណុចកោះកោង ស្ថិតនៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មើលក្របី ២ នាក់ប្អូនស្រីឈ្មោះ ភៀន គារិទ្ធ អាយុ ៨ឆ្នាំ ភេទស្រី លុះដល់ម៉ោងកើតហេតុខាងលើក្មេងស្រីរងគ្រោះបានឃើញជនសង្ស័យដើរតំរង់មករកខ្លួនក៏នាំគ្នារត់ ពេលនោះជនសង្ស័យបានស្រែកហៅជនរងគ្រោះឲ្យឈប់ បន្ទាប់មកជនរងគ្រោះបានឈប់ ហើយជនសង្ស័យបានសួរជនរងគ្រោះថា មានឃើញមនុស្សប្រុស២ នាក់ដើរកាត់តាមនេះទេ ក្មេងស្រីរងគ្រោះបានឆ្លើយថា អត់ឃើញទេ ពេលនោះជនសង្ស័យបានចាប់ជនរងគ្រោះអោប ហើយស្រាតខោខ្លួនឯង និងខោជនរងគ្រោះ រួចជនសង្ស័យចាប់រំលោភរហូត បានសំរេច តែមិនបានស៊ីជំរៅទេ។
ពេលរំលោភរួចជនសង្ស័យក៏ដើរចេញពីកន្លែងកើតហេតុ បន្ទាប់មកប្អូនស្រីរបស់ជនរងគ្រោះបានរត់ទៅប្រាប់ម្តាយនៅផ្ទះអំពីហេតុការណ៍នេះ ក្រោយមកម្តាយជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ឈើតុំ ក៏ត្រូវលោកនាយប៉ុស្តិ៍បានដឹកនាំកំលាំងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យតាមការចង្អុលបង្ហាញរបស់ជនរងគ្រោះហើយនាំទៅសួរនៅប៉ុស្តិ៍។
ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះនោះពិតប្រាកដមែន។ បច្ចុប្បន្នកំលាំងប៉ុស្តិ៍និងកំលាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបានឃាត់ខ្លួននៅប៉ុស្តិ៍ដើម្បីរាបចំនិតិវិធីបញ្ជូន៕
មតិយោបល់