ព័ត៌មានជាតិ

ជនជាប់ចោទ​ពាក់​ព័​ន្ឋ​គ្រឿងញៀន​ម្នាក់ ការផ្ទេរ​ពន្ធនាគារ​មិន​ប្រក្រតី​

ភ្នំពេញ ៖ ជនជាប់ចោទ​ពាក់​ព័​ន្ឋ​សំណុំរឿង​គ្រឿងញៀន​ម្នាក់ ត្រូវបាន​អនុរក្ស​ព​ន្ឋ​នាគារ​ព្រៃ​ស ផ្ទេរ​ទៅ​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​ត្រពាំង​ថ្លុ​ង ខេត្តកំពង់ចាម ដោយមាន​ភាពមិនប្រក្រតី ។ ចំណុច​មិន ប្រក្រតី នេះ គឺ ដោយសារ​សំណុំ​រឿងនេះ នឹងត្រូវ​តុលាការ​កំពូល លើក​យកមក​បើកសវនាការ ជំនុំជម្រះ នាពេល ខាងមុខ ។

ដូច្នេះ​គប្បី​រក្សាទុក​ជនជាប់ចោទ ក្នុង​រាជធានី​ភ្នំពេញ ងាយស្រួល​ក្នុង ការចូលរួម​នីតិវិធី របស់​តុលាការ ។ ​ជនជាប់ចោទ​មានឈ្មោះ ថៃ សិ​ទ្ឋ ត្រូវបាន​ផ្ទេរ​ទៅ​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​ត្រពាំង​ថ្លុ​ង ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៤ ។ ពាក់​ព័​ន្ឋ​បញ្ហា​នេះ ភរិយា​លោក ថៃ សិ​ទ្ឋ បានចាត់ទុក​ការ សម្រេច​ផ្ទេរ​ប្តី​របស់គាត់​ទៅ​ព​ន្ឋ​នាគារ​ត្រពាំង​ថ្លុ​ង គឺមាន​ភាពមិនប្រក្រតី ដោយសារ មាន​អ្នកមានអំណាច​និង ឥ​ទ្ឋិ​ពល​ម្នាក់ នៅ​ពី​ក្រោយខ្នង ។

អ្នកស្រី ក៏បាន​ស្នើ​ឲ្យ​លោក គុយ ប៊ុនសន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ បំភ្លឺ​ឲ្យ​បានច្បាស់លាស់​នៃ​ការសម្រេច ផ្ទេរ​ប្តី​អ្នកស្រី​ពី មណ្ឌល​កែប្រែ​ម​១ មិន​ដូច្នេះ​ទេ អ្នកស្រី​នឹង​ប្តឹងទៅ​ក្រសួងមហាផ្ទៃ ហើយ​បើ​នៅតែ​មិនមាន ចំណាត់ការ អ្នកស្រី​នឹង ប្តឹង​បន្តទៀត​ឡើងទៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ៕
unnamed (4)

មតិយោបល់