ព័ត៌មានជាតិ

រុស្ស៊ី​ពិភាក្សា​កាំជ្រួច​មី​ស៊ី​ល​ការពារ ឱ្យ​ប្រទេស​ចិន​

​រុស្ស៊ី​នឹង​ចិន​កំពុង​ពិភាក្សា​ស្ដីពី​ការ ផ្គត់ផ្គង់​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ ដែនអាកាស​ដ៏​ទំនើប ប្រភេទ S-400 Triumph ឱ្យ​ទៅ​ប្រទេស​ចិន ប៉ុន្ដែ​ពេល វេលា​ដែល​ផ្ដល់​ប្រព័ន្ធ​មី​ស៊ី​ល​ទាំងនោះ មិនទាន់​បាន​ឱ្យ​ដឹង​នៅឡើយ ។
​កន្លងមក ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​ថា នៅក្នុង​ឆ្នាំ ២០១៦ រុស្ស៊ី​អាច​នឹង​ផ្គត់ផ្គង់​ប្រព័ន្ធ មី​ស៊ី​ល S-400 ឱ្យ​ទៅ​ប្រទេស​ចិន ។
​ក្នុងពេល​ជាមួយគ្នា​នេះ​រុស្ស៊ី​ក៏បាន ប្រកាស​ពី​ការ​អនុវត្ដ​ឱ្យបាន​ពេញលេញ​តាម​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ឧទ្ធម្ភាគចក្រ ៣០​គ្រឿង​ដល់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន នូវ​ប្រភេទ​ឧទ្ធម្ភាគចក្រ MI-17 ។ ការ ប្រគល់​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ ប្រកាស​ផ្អាក​ទំនាក់ទំនង​យោធា​រវាង អាមេរិក​នឹង​រុស្ស៊ី​នោះឡើយ ។

​កន្លងមក ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ាក់ អូ​បា​ម៉ា បាន​ចុះហត្ថលេខា លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ដល់​បុគ្គល និង ស្ថាប័ន​មួយចំនួន​របស់​រុស្ស៊ី ក្នុងនោះ មាន​ទាំង​វិស័យ​ឧស្សាហកម្ម​សព្វាវុធ ទៀតផង ។​
​កាលពី​ខែ​កុម្ភៈ កន្លងមក រុស្ស៊ី​បាន ប្រគល់​ឱ្យ​អា​ហ្វ​ហ្គានី​ស្ថាន​យន្ដហោះ​ដឹក ជញ្ជូន​យោធា​៦​គ្រឿង​ក្នុង​ចំណោម​៣០ គ្រឿង​ដូចដែល​បាន​ព្រមព្រៀង ។ តាម កិច្ចព្រមព្រៀង ការប្រគល់​ឧទ្ធម្ភាគចក្រ នោះ​គឺ​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវ និយម​នៅ​ក្នុង​ប្រទេស​នេះ ។ កម្លាំង ទាហាន​អា​ហ្វ​ហ្គានី​ស្ថាន​នឹង​ទទួលបាន ឧទ្ធម្ភាគចក្រ​៦៣​គ្រឿង​មាន​តម្លៃ​សរុប ១,៣​ពាន់​លាន​ដុល្លារ ៕
2014-05-13_103507

មតិយោបល់