ព័ត៌មានជាតិ

ណា​សា​គ្រោង​នាំយក​រុក្ខជាតិ​មាន​ជីវិត​ទៅ​កាន់​ភព​ព្រះ​អង្គារ​

​អង្គការ​ណា​សា មិន​ត្រឹមតែ​មាន​គម្រោង​បញ្ជូន​មនុស្ស​យន្ត​ទៅកាន់​ភព​ព្រះ​អង្គារ​ប៉ុណ្ណោះ​ទេ ក៏​មាន​គម្រោង​បញ្ជូន​មនុស្ស​ទៅ​កាន់​ផងដែរ នៅ​ទសវត្សរ៍​ក្រោយ​។ភ្នាក់ងារ​មួយ​នេះ ក៏​មាន​បំណង​នាំ​យក​នូវ​រុក្ខជាតិ​មាន​ជីវិត​ទៅ​កាន់​ភព​ព្រះ​អង្គារ​ផងដែរ​។​

​គម្រោង​នាំ​យក​រុក្ខជាតិ​មាន​ជីវិត​ទៅ​កាន់​ភព​ព្រះ​អង្គារ​នេះ ត្រូវបាន​កំណត់​កាលបរិច្ឆេទ​ដំណើរការ​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២០ ដោយ​ក្នុង​នោះ​អ្នក​វិទ្យា​មាន​ក្ដីសង្ឃឹម​តិច​តូច​ទៅ​លើ​គម្រោង​នេះ ប៉ុន្តែ​នេះ​ជា​ការសាកល្បង​ដើម្បី​ចង់ដឹង​ពី​លទ្ធផល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ណា​សា នៅ​មិន​ទាន់​បង្ហាញ​ពី​វត្តមាន​រុក្ខជាតិ​ដែល​នឹង​នាំ​ទៅកាន់​ភព​ព្រះ​អង្គារ​នោះទេ​៕​
mars

មតិយោបល់