ព័ត៌មានជាតិ

Flappy Bird នឹង​វិល​វិញ​ក្នុង​ខែ​សីហា និង​អាច​លេង​បាន​គ្នាច្រើន​

​ហ្គេម Flappy Bird នឹង​វិលត្រឡប់​ចូល App Store វិញ នៅក្នុង​ខែ​សីហា ខាងមុខនេះ ដោយ​នៅ​ក្នុង​នោះ​វា​អាច​លេង​បាន​គ្នាច្រើន (multi-player) ទៀតផង​។ នេះ​ជា​សំដី​របស់​លោក Dong Nguyen ស្ថាបនិក​ហ្គេម Flappy Bird បាន​ថ្លែង​ប្រាប់​សារព័ត៌មាន CNBC​។​

​កាលពី​ខែ​កុម្ភៈ​កន្លងទៅ លោក Dong Nguyen បាន​សម្រេចចិត្ត​ដក​ហ្គេម​មួយ​នេះ​ចេញពី App Store ខណៈពេល​ដែល​មាន​មនុស្ស​ជាច្រើន​កំពុងតែ​វក់​នឹង​ការលេង ហើយ​ក្រោយ​ម​នៅ​ខែ​មីនា ក៏​មាន​បទសម្ភាសន៍​មួយ​ជាមួយ​ស្ថាបនិក​រូបនេះ ពាក់ព័ន្ធ​នឹង Flappy Bird ដោយ​នៅក្នុង​បទសម្ភាសន៍​លោក​បាន​បង្ហើប​ឲ្យដឹងថា លោក​នឹង​ដាក់​ឲ្យ​លេង​វិញ នៅក្នុង​ពេល​ណាមួយ ទើបតែ​ពេលនេះ លោក​បាន​ប្រកាស​ជា​ផ្លូវការ​ថា វា​នឹង​មាន​វិញ​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/Flappy-Bird-Teaser_zpscca10ada.jpg

មតិយោបល់