សន្តិសុខម្នាក់បើកម៉ូតូលឿន បុកដើមឈើ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅខេត្តកោះកុង

កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ បើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុកដើមឈើបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៦៖០០នាទីព្រឹក នៅចំណុចភូមិ០៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

សមត្ថកិច្ចនគរបាលខេត្តកោះកុង បានឱ្យដឹងថាជនរងគ្រោះឈ្មោះ ឈុន លី ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរជាសន្តិសុខក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប មានទីលំនៅក្នុងភូមិ០២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ករណីនេះ កម្លាំងជំនាញបានប្រគល់សពទៅអោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *