ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ទូរស័ព្ទ​នាង Kate Middleton ត្រូវបាន​គេ​ចូល Hack ចំនួន ១៥៥ ដង

ទូរស័ព្ទ​នាង Kate Middleton ត្រូវបាន​គេ​ចូល Hack ចំនួន ១៥៥ ដង រួម​ទាំង​ថ្ងៃ​បុណ្យ ណូអែល​ផងដែរ​។​
​អគ្គ​មហា​សី ស្តេច​អង់គ្លេស​នាង Kate Middleton ត្រូវបាន អតីត​អ្នគ្រប់គ្រង​នៅក្នុ​ង ព្រះបរមរាជវាំង លោក Clive Goodman បាន Hack ចូល​ទូរស័ព្ទ នាង Kate Middleton ចំនួន ១៥៥ លើក ក្នុង​រយៈពេល ៨ ខែ នេះ​បើ​តាម​សម្តី​របស់​គាត់​បាន​ប្រាប់​ដល់ សារ​ព័រ​មាន Mail Online ។​

​លោក Clive Goodman បាន​បង្ហើប​ឲ្យដឹងថា ឥឡូវនេះ គាត់​ទទួលស្គាល់ ទំហំ​នៃ​ការ​រាំ​រាំង មិន​អាចឲ្យ​ចូល​ស្តាប់​សំឡេង ទូរស័ព្ទ Kate Middleton ពិតជា​អស្ចារ្យ និង​ខ្លាំង​ជាង​ពី​មុន ។​
​ក្នុង​ទូរស័ព្ទ ដែល​គាត់​បាន​ចូល លុក​លុយ មាន ព្រះអង្គម្ចាស់ Prince William ចំនួន ៣៥ ដង ព្រះអង្គម្ចាស់ Prince Harry ចំនួន ៩ ដង ។​
Clive Goodman កាលពី​ឆ្នាំ ២០០៧ ក៏​ត្រូវបាន​គេ​ចាប់​ដាក់គុក​ម្តង​ផងដែរ លើក​ករណី Hack ទូរស័ព្ទ ហើយ​ឥឡូវ​គាត់​ត្រូវបាន​គេ ឲ្យ​ផ្តល់​ភស្តុតាង​បន្ត បន្ទាប់​ពី អវត្តមាន ៩ សប្តាហ៍ ដោយសារ​តែ​ជំងឺ ។​

​ការចូល​ពន្ធនាគារ​ដំបូង ដោ​សារ​តែ​គាត់​លួច​ស្តាប់ សារ​ជា​សំឡេង ក៏​ប៉ុន្តែ​នៅពេល​នេះ​អ្វី​ដែល​កាន់តែ​ប្លែក​នោះ គឺ​ការវាយលុក ចំនួន ១៥៥ ដង ដែល​មិន​ធ្លាប់មាន លើ​មិត្តស្រី របស់ ព្រះអង្គម្ចាស់ Prince William ។​
​គាត់​បាន Hack ទូរស័ព្ទ​នាង Kate Middleton ដំបូង នៅ​ថ្ងៃ​ទី ២១ ខែ ធ្នូ ឆ្នាំ ២០០៥ និង​ធ្វើ​ជា​ហូរហែរ​ទៀត ដោយ​ក្នុង​នោះ រួម​ទាំង​ថ្ងៃ​បុណ្យ អ​ណូអែល និង Boxing Day ផងដែរ​។​

​គាត់​នៅ​តែ​បន្ត Hack ទូរស័ព្ទ​នាង រហូត​ដល់​ថ្ងៃ​ទី ៧ ខែ សីហា ក្នុង​ឆ្នាំ​បន្ទាប់ ១ ថ្ងៃ​ក្រោយមក​គាត់​ក៏​ត្រូវបាន​គេ​ចាប់ខ្លួន ។​
​នៅពេលដែល​គេ​សួរថា ហេតុអ្វី​បានជា Hack ទូរស័ព្ទ​នាង ? លោក Clive Goodman បាន​និយាយថា “​នាង​គឺជា​មនុស្ស​ដ៏​សំខាន់​បំផុត និង​គួរឲ្យ​ចាប់អារម្មណ៍ ក្នុងចំណោម​សែស្រឡាយ រាជវង្ស​” ៕​
Kate

មតិយោបល់