តាមការសិក្សាស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក បានរកឃើញថា ក្នុងជីវិតរស់នៅរបស់គូស្នេហ៍អាចមានការរួមភេទបានដល់ទៅ ១១០ ដង។
បន្ទាប់មកអ្នកឯកទេសបានធ្វើការវិភាគទៅលើបុរសដែលមានរូបរាងសង្ហា និងពិចារណភាពរបស់ពួកគេ។ ចំពោះគូស្នេហ៍ដែលត្រូវបានគេសួរសំនួរពាក់ព័ន្ធជាមួយនឹងជីវិតផ្លូវភេទបានឆ្លើយតបមកវិញថា ស្ត្រីមានអារម្មណ៍ត្រេកត្រអាលជាញឹកញាប់ជាមួយនឹងបុរសដែលមានរូបរាងសង្ហា។
លោកស្រី Robyn Rslisbury ជានាយកនៃមជ្ឈមណ្ឌលផ្នែកផ្លូវភេទ New Zealand មានប្រសាសន៍ថា សម្រាប់បុរសដែលមានមុខមាត់ស្អាតបាត និងរូបរាងគួរឲ្យទាក់ទាញគឺមានឥទ្ធិពលក្នុងការរួមរ័ក្សច្រើនជាងបុរសផ្សេងទៀត។ លោកស្រី Salisbury បានបន្ថែមថា មានកត្តាគួបផ្សំជាច្រើនសម្រាប់បុរសដែលមានរូបរាងសង្ហាក្នុងការរួមភេទ រួមទាំងបំណងប្រាថ្នាផ្លូវអារម្មណ៍ និងការយល់ដឹងនៃរាងកាយរបស់មនុស្សផងដែរ។ ដូច្នេះមនុស្សស្រីមួយចំនួនមិនហ៊ាន សូម្បីតែការបញ្ចេញយោបល់ពេលដែលជួបជាមួយនឹងបុរស់ដែលល្អឥតខ្ចោះ ៕
ព័ត៌មានជាតិ
មតិយោបល់