ព័ត៌មានជាតិ

កម្មករ​ជាង​១០០០​នាក់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ជំលៀស​ខ្លួន​ពេល​មាន​គ្រោះ​អគ្គិភ័យ​

កណ្តាល៖​កម្មករ​កម្ម​ការ​នី​ចំនួន​ជាង​១៦០០​នាក់ នៅក្នុង​រោងចក្រ​ហ្គាវ័​ន​ក្នុង​ក្រុង​តាខ្មៅ បាន​នាំ​គ្នា​ចូលរួម វគ្គ​សិក្សា​ស្តីពី​ការ​ជន្លៀស​ខ្លួន នៅពេល​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង​ជា​យថាហេតុ​។
​លោក ម៉ៃ សា​មិត្ត ប្រធាន​រដ្ឋបាល​រោងចក្រ​ហ្គាវ័​ន​បាន​មាន​ប្រសា​ស​ន៏​ថា វគ្គកម្ម​សិក្សា​នេះ​ធ្វើ ឡើង​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ឲ្យ​កម្មករ មានការ​ប្រុងប្រយ័ត្ន​និង​មាន​ចំណេះដឹង​មួយចំនួន សម្រាប់ ធ្វើការ​គេចខ្លួន​ពី​គ្រោះថ្នាក់ នៅពេល​មាន​អគ្គិ​យ​ភ័យ​បណ្តាល​មក​ទុស្សេ​ចរន្តអគ្គិសនី កើតឡើង​ជា​យថាហេតុ​។​

​លោក​បន្ត​ថា​រោងចក្រ​នេះ ពុំ​ដែល​កើតមាន​គ្រោះ​អគ្គិភ័យ​នោះទេ ប៉ុន្តែ​ប្រសិនបើ​កើតឡើង​ដោយ​ចៃដន្យ​មែន​នោះ គឺ​កម្មករ​មាន​ចំណេះដឹង​មួយចំនួន​អាច​រត់គេច​ខ្លួន​បាន ដោយ​សុវត្ថិភាព​ដោយ​មិន​មាន​គ្រោះថ្នាក់​។ ពោល​ពេល​មាន​អគ្គីភ័យ​កើតឡើង​ភ្នាក់ថារ​ចុច​កណ្តឹងរោ​ប្រកាសអា​សន្ន​ឲ្យ​កម្មករ​បាន​ដឹងខ្លួន ពេលនោះ​ពួកគេ​ធ្វើ​ការជម្លៀស​ខ្លួន​ចេញ​តាម​ច្រកទ្វារ​ណា​ដែល​នៅ​ជិត​ខ្លួន​បំផុត​។ ហើយ​បើ​សិន​កម្មករ​មិន​បាន​សិក្សា​ឆ្លងកាត់​វគ្គ​នេះ​ទេ ពួក​គាត់​អាច​ជួប​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ដោយសារ​ការ​ភ័យ​ស្លន់ស្លោ​ព្រោះ​មិន​បាន​ទប់​អា​រម្ម​ណ៏ ជាមុន​។

​ឯ​.​ឧ ហ៊ុន នាង ប្រធាន​មន្ទី​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កណ្តាល ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ខាងលើ បាន​មាន​ប្រកាស​សាទរ ចំពោះ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ខាងលើនេះ​ឡើង​។ លោក​ថា​កម្មវិធី​បណ្តុះបណ្តាល​កម្មករ​ឲ្យ​ចេះរ​ត់​គេចខ្លួន ពី​គ្រោះ​អគ្គីភ័យ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្មករ ក្នុង​ការ​រត់​គេចខ្លួន​ដោយ​សុវត្ថិភាព​។​
​កម្ម​ការ​នី​ម្នាក់​ឈ្មោះ អ៊ុក ម៉ាប់ ដែល​បាន​បំរើ​ការងារ​នៅក្នុង​រោងចក្រ​នេះ​អស់​រយៈពេល​២​ឆ្នាំ បាន​សម្តែង​ក្តីរីករាយ ខណៈ​ដែល​រោងចក្រ​មាន​ភាព​ទទួលខុស​ត្រូវ​ចំពោះ​ការងារ និង​កម្មករ ដែល​តែង​រៀបចំ​វគ្គ​បណ្តុះបណ្តាល ជា​បន្តបន្ទាប់​ទាក់ទង​នឹង​សុវត្ថិភាព និង​សុខភាព​របស់​កម្មករ​។

​លោកស្រី ឆា ក្យុង​ហ៊ី ជនជាតិ​កូរ៉េ​ជា​អគ្គនាយិកា​ក្រុមហ៊ុន ហ្គាវ័​ន អឹ​ភែ​រឺល មាន​ប្រសា​ស​ន៏​ថា​ក្រៅ​តែ​ពិធី​ខាងលើ ក្រុមហ៊ុន​ក៏​បាន​បង្រៀន​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ជំងឺអេដស៏ ការថែទាំ​សុខ ភាព​របស់​ស្ត្រី​។ ហើយ​ដើម្បី​ផ្តល់​ភាពស្និទ្ឋស្នាល​រវាង​កម្កករ​និង​និយោជិក ក្រុមហ៊ុន​ក៏​មានកម្ម វិធី​កំសាន្ត រាំច្រៀង ទាញ​ព្រ័ត ក៏ដូចជា​ការចាប់​រង្វាន់​លើកទឹកចិត្ត​ផងដែរ​៕
2014-05-16_091826

មតិយោបល់