ព័ត៌មានជាតិ

យុវជនកម្មករសំណង់ម្នាក់ ទាញរ៉ូឡូដាក់លើរ៉ឺម៉ក សាកថ្ម និងចុចទូរស័ព្ទបណ្ដើរ បណ្ដាលឲ្យឆក់ស្លាប់

ភ្នំពេញៈ នៅវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីឆ្លងចរន្តអគ្គិសនីឆក់ស្លាប់។

ជនរងគ្រោះឈ្មោះ ទូច បញ្ញា អាយុ ១៧ឆ្នាំ ជាកម្មករសំណង់ ម្ដាយឈ្មោះ ហ៊ី ក្រពុំ អាយុ ៥២ឆ្នាំ ជាកម្មករសំណង់ដែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ស្រុកកំណើត នៅភូមិទួលអង្គ ឃុំគគីសោម ស្រុកស្វាយទៀប ខេត្តស្វាយរៀង ។

មូលហេតុ៖ ទាញរ៉ូឡូដាក់លើរ៉ឺម៉ក រួចសាកថ្ម និងចុចលេងទូរស័ព្ទបណ្ដើរ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះយករ៉ូឡូទាញមកដាក់លើរ៉ឺម៉ក ហើយអង្គុយដោតទូរស័ព្ទចុចលេង មួយសន្ទុះក្រោយមកស្រាប់តែឆក់ប្រកាច់ស្លាប់តែម្ដង ។ សពត្រូវបានដឹកតាមរ៉ឺម៉ក មកតម្កល់នៅវត្តកប់ស្រូវ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់