ព័ត៌មានជាតិ

លោក ស៊ូ ម៉ារិ​ទ្ធ មន្ត្រី​កងរាជអាវុធលើ​ផ្ទៃប្រ​ទេស​ផ្ជុង​លោក​លោក​អភិបាលស្រុក​កែវ​សីមា ឆែកឆេរ​ផ្ទះ​រក​ចាប់ខ្លួន​ប្រទះឃើញ​ឈើប្រណិត​ជាច្រើន​កំណាត់​

មណ្ឌលគិរី​៖​សមត្ថកិច្ច​ចម្រុះ​និង​គណៈបញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា​ដឹកនាំ​ដោយ​លោក​សោ វុទ្ធី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​ឆែកឆេ​រក​ចាប់ខ្លួន​លោក​ស៊ូ​ម៉ារិ​ទ្ធជា​មន្ត្រី​កងរាជអាវុធលើ​ផ្ទៃប្រ​ទេស​បន្ទាប់ពី​យក​កាំភ្លើង​ផ្ជុង​លោក​អភិបាលស្រុក​កែវ​សីមា​ខណៈពេលដែល​លោក​កំពុង​បំពេញ​ភារកិច្ច​ចុះ​ចាប់​រថយន្ត​ខុស​បច្ចេកទេស​។ ហេតុការណ៍​ចុះ​ចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែ​ឧសភា ២០១៤ ស្ថិតក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​ ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​អោយ​ដឹងថា មូលហេតុ​ឈានដល់​ការឆែកឆេរ​នេះ​បណ្តាល​មក​ពី​លោក​ស៊ូ​ម៉ារិ​ទ្ធយក​កាំភ្លើង​ផ្ជុង​លោក​អភិបាលស្រុកទាម​ទា​យក​រថយន្ត​ខុស​បច្ចេកទេស​ត្រឡប់​ទៅ​វិញ​។ ក្នុង​ការចុះ​រក​ចាប់ខ្លួន​នេះ​លោក ស៊ូ ម៉ារិ​ទ្ធ​មិន​នៅផ្ទះ​នោះ​ទេ ប៉ុន្តែ​ក្នុង​ពេល​កំពុង​ឆែកឆេរ​នោះ​សមត្ថកិច្ច​ក៏​ប្រទះ​ឃើញ​ឈើប្រណិត​ជាច្រើន​កំណាត់​នៅ​ឃ្លាំង​ខាងក្រោយ​ផ្ទះ​ទៅវិញ ឃើញ​ដូច​នោះ​ព្រះរាជអាជ្ញា​ក៏​បញ្ជា​អោយ​ប្រមូល​យក​ឈើ​ទាំង​នោះ​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​តែម្តង​។​

​ ​អ្នកឆ្លើយឆ្លង​ព័ត៍មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ស៊ិន វណ្ណ​វុឌ្ឍ​អភិបាលស្រុក​កែវ​សីមា​បាន​ទេ​នៅ​រសៀល​នេះ ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​ដែល​កំពុងតែ​រឹបអូស​ឈើប្រណិត​នៅ​ផ្ទះ​លោក ស៊ូ មារិ​ទ្ធនោះ​បានអោយដឹងថា ពួក​គាត់​នៅ​មិនទាន់​សន្និដ្ឋាន​បាន​ទេ​ចំពោះ​ចំនួន​ឈើ​ទាំង​នេះ​ពីព្រោះ​មិនទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ​។​
​ ​គួរបញ្ជាក់​ថា មក​ដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ប្រមូល​យក​ឈើប្រណិត​ពី​ផ្ទះ​លោក​ស៊ូ ម៉ារិ​ទ្ធ​អស់​នៅ​ឡើយ​ទេ​។​
2014-05-16_093143

2014-05-16_093108

មតិយោបល់