ព័ត៌មានជាតិ

នគរបាលខណ្ឌសែនសុខ បញ្ជូននខ្លួនមេកន្ទុយលេខ២នាក់ ទៅពន្ធនាគាព្រៃស

ភ្នំពេញៈ មេកន្ទុយលេខ២នាក់ ដែលមសត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបនាពេលកន្លងមកនោះ ពេលនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនទៅពន្ធនាគាព្រៃសហើយ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ។

ជនសង្ស័យទី១ឈ្មោះ ហ៊ួត គឹមហុង ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរកាត់ដេរ និងជាមេកន្ទុយលេខ បច្ចុប្បន្នរស់នៅផ្ទះកើតហេតុ និងជនសង្ស័យទី២ឈ្មោះ លី ថារី ភេទស្រី អាយុ៣២ឆ្នាំ ជាអ្នកទទួលកត់បន្ត ស្នាក់នៅផ្ទះលេខ៤៥D ផ្លូវសំរោងអណ្ដែត ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានស្រុកកំណើតនៅភូមិដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

សូមបញ្ជាក់ឲ្យដឹងថា ទីតាំងកត់កន្ទុយលេខដុះស្លែរមួយកន្លែង ជ្រកក្រោមទីតាំងវេលុយ (យីហោ) AMK ត្រូវសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនបានមនុស្សប្រុស ស្រីចំនួន ៦នាក់ ក្នុងនោះមានអ្នកកត់ម្នាក់កូនកញ្ច្រែងម្នាក់ដែលជាអ្នកទទួលកត់បន្ត និងអ្នកចូលចាក់ចំនួន៤នាក់ ដកហូតវត្ថុតាងជាច្រើនទៀតកាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយការចុះបង្ក្រាបនេះដែរ មានការដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិកានគរបាលខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោក សេង ហ៊ាង ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

ករណីបង្ក្រាបល្បែងកន្ទុយលេខដុះស្លែរ នៅខណ្ឌសែនសុខឃាត់មនុស្ស៦នាក់សមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការតែ៤នាក់ប៉ុណ្ណោះ ដោយឡែកមនុស្ស ២នាក់ ផ្សេងទៀត គឺជាអនីតិជន ត្រូវបានអប់រំដោះលែងឲ្យត្រឡប់ទៅវិញ ។ ក្រោយពី សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះ យោងតាមអង្គហេតុជាប់ពាក់ពន្ធ័តែស្រី្ត២នាក់តែប៉ុណ្ណោះ ដោយឡែកមនុស្សប្រុស២នាក់ទៀតមិនជាប់ពាក់ព័ន្ធទេព្រោះគ្រាន់ជានាក់ទៅចាក់ ៕

បង្ក្រាបទីតាំងកន្ទុយ បង្ក្រាបទីតាំងកន្ទុយបង្ក្រាបទីតាំងកន្ទុយបង្ក្រាបទីតាំងកន្ទុយបង្ក្រាបទីតាំងកន្ទុយបង្ក្រាបទីតាំងកន្ទុយបង្ក្រាបទីតាំងកន្ទុយបង្ក្រាបទីតាំងកន្ទុយបង្ក្រាបទីតាំងកន្ទុយ

មតិយោបល់