ព័ត៌មានជាតិ

រដ្ឋាភិបាល​ចិន កំពុង​ទប់ស្កាត់​នូវ​ការរីក​រាលដាល់​នៃ​វីដេអូ​សិច​លើ​អន​ឡា​ញ​

គេហទំព័រ​ផ្ដល់​សេវាកម្ម​វីដេអូ​ជាច្រើន​នៅក្នុង​ប្រទេស​ចិន បាន​បង្ហោះ​នូវ​វីដេអូ​អាសអាភាស និង​បាន​បង្វក់​អារម្មណ៍​របស់​អ្នកទស្សនា​។ នេះ​បើ​យោង​តាម​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​ចិន​បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

​សារព័ត៌មាន​រដ្ឋ​របស់​ចិន​បានឲ្យដឹងថា មាន​វីដេអូ​អាសអាភាស​ជាង ៣.០០០ ត្រូវបាន​រកឃើញ​នៅលើ​គេហទំព័រ Qvod.com កាលពី​ចុងឆ្នាំ ២០១៣ ហើយ​នៅពេល​បច្ចុប្បន្ន​នេះ មាន​គេហទំព័រ​កើត​ថ្មី​ជាច្រើន​បាន​យក​តម្រាប​តាម ជាពិសេស​គឺ​ពោរពេញ​ដោយ​វីដេអូ​សិច​តែម្ដង​។​

​កាលពី​ខែ​មេសា កន្លងទៅ​នេះ​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ឲ្យដឹង​ថា ខ្លួន​បាន​បិទ​គេហទំព័រ​អាសអាភាស​ជាង ១០០ និង​បាន​បិទ​គណនី​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​រឿង​អាសអាភាស​។​
​ក្រុមហ៊ុន​ដែល​ត្រូវបាន​រកឃើញ​ថា បាន​បង្ហោះ​វីដេអូ​អាសអាភាស​នៅលើ​គេហទំព័រ​របស់ខ្លួន និង​ត្រូវ​បង់ពិន័យ​ជាង​ទឹកប្រាក់​ចំនួន ៨១៥.០០០​ដុល្លារ​អាមេរិក​៕
20140114190400lLw-183258_copy1

មតិយោបល់